បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សហគមន៍កំពង់ភ្លុករៀបចំ «បុណ្យទន្លេ» អញ្ជើញទេសចរជាតិ-អន្តរជាតិ ចូលរួមកម្សាន្ត

សហគមន៍កំពង់ភ្លុករៀបចំ «បុណ្យទន្លេ» អញ្ជើញទេសចរជាតិ-អន្តរជាតិ ចូលរួមកម្សាន្ត

សហគមន៍​ទេសចរណ៍ កំពង់​ភ្លុក រៀប​ចំ «ពិធី​បុណ្យ​ឆ្លង​សាលា​ឆ​ទាន និង​ស្ពាន​មាត់​ទន្លេ ដឹង​គុណ​បុណ្យ​ទន្លេ​សាប ដែល​ជា​សមុទ្រ​ទឹក​សាប​កម្ពុជា» លើក​ទី​៤ ព្រម​ទាំង​អំពាវនាវ​ដល់​បណ្ដា​ទេសចរ​ទាំង​ក្នុង​ស្រុក និង​បរទេស​ចូល​រួម​ឱ្យ​បាន​ច្រើន​កុះករ។

Advertisement

ចុង​សប្ដាហ៍​នេះ សហគមន៍​ទេសចរណ៍ កំពង់​ភ្លុក បាន​រៀប​ចំព្រឹត្តិការណ៍ទេសចរណ៍បរិស្ថានប្រចាំឆ្នាំ ២០២៦ និងពិធីបុណ្យឆ្លងសាលាឆទានស្ពានមាត់ទន្លេ ដឹងគុណទន្លេសាប ដែលនឹងប្រព្រឹត្តទៅនៅ ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅរយៈពេល ២ ថ្ងៃ គឺនៅថ្ងៃទី ៦-៧ ខែមិថុនា ឆ្នាំ២០២៦ ដោយមានកម្មវិធីសម្បូរបែប រួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ ការអភិរក្សបរិស្ថាន និងការថែរក្សាវប្បធម៌ប្រពៃណីក្នុងសហគមន៍។

ខាង​ក្រោម​នេះ​ជា​តារាង​កម្មវិធី​ទាំង ២ ថ្ងៃ របស់​បុណ្យ​ទន្លេ នៃ​សហគមន៍ កំពង់ភ្លុក

+កម្មវិធីបុណ្យថ្ងៃទី១

-កម្មវិធីរត់កម្សាន្តក្នុងព្រៃគុហ៍សហគមន៍កំពង់ភ្លុក

-ការប្រកួតបាល់ទះសហគមន៍កំពង់ភ្លុក

-កម្មវិធីក្បួនដង្ហែរព្យុះហយាត្រាសហគមន៍កំពង់ភ្លុក ដើម្បីប្រារព្ធពិធីបុណ្យឆ្លងសាលាឆទានស្ពានមាត់ទន្លេ

-ពិធីបើកព្រឹត្តិការណ៍ទេសចរណ៍បរិស្ថានលើកទី៤ ឆ្នាំ២០២៦

-ពិធីបួងសួងនិងបណ្តែតប្រទីបដឹងគុណដល់បឹងទន្លេសាប

-ការតាំងពិព័រណ៍ផលិតផលសហគមន៍

-សកម្មភាពកម្សាន្តសប្បាយ និងការសម្តែងល្ខោនបាសាក់

-ជួបជុំពុទ្ធបរិស័ទនមស្សការព្រះរតនត្រ័យ ពិធីសែនក្រុងពាលី លើកទង់បុណ្យ និងបំបួសភ្នំខ្សាច់

-សមាទានសីលនិងនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងអញ្ជើញភ្ញៀវកិត្តិយសពិសារភោជនាអាហារ

+កម្មវិធីបុណ្យថ្ងៃទី២

-កម្មវិធីជិះកង់កម្សាន្តចំនួន ១.០០០កង់ ឆ្ពោះទៅកាន់ឃុំកំពង់ភ្លុក របស់រដ្ឋបាលស្រុកប្រាសាទ-បាគង

-កម្មវិធី “កីឡាអ្នកចម្បាំងទន្លេសាប”

-ការប្រណាំងទូកអុំស្ត្រី

-ការប្រកួតរត់កាត់វាលភក់

-ជិះកង់កម្សាន្ត

-ការប្រកួតបង់សំណាញ់

-ការប្រកួតដោះសំរាមប្លាស្ទិកដែលជាប់ស្លាបចក្រកាណូត

-ការប្រកួតបាល់ទះវគ្គផ្តាច់ព្រ័ត្រ

– កម្មវិធីសាសនា

ចុចទីនេះទស្សនាវីដេអូ ៖ https://www.facebook.com/reel/958695960311549

រូបភាព ៖ សហគមន៍ កំពង់ភ្លុក

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា