បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាជ្ញាធរជាតិអប្សរា ធ្វើកំណាយជុំវិញកំពែងព្រះបរមរាជវាំងនៃក្រុងអង្គរធំ រកឃើញប្រព័ន្ធបង្ហូរទឹកបុរាណ

អាជ្ញាធរជាតិអប្សរា ធ្វើកំណាយជុំវិញកំពែងព្រះបរមរាជវាំងនៃក្រុងអង្គរធំ រកឃើញប្រព័ន្ធបង្ហូរទឹកបុរាណ

ថ្មី​ៗ​នេះ​ក្រុមការងារបុរាណវិទ្យា​របស់អាជ្ញាធរជាតិអប្សរា បាន​ធ្វើ​កំណាយ​ស្រាវជ្រាវ​នៅ​ខាង​ក្រៅ​កំពែង​អតីត​ព្រះ​បរម​រាជវាំង នៃ​ក្រុង​អង្គរធំ។ ការ​ធ្វើ​កំណាយ​ស្រាវជ្រាវនេះ ក្នុង​គោល​បំណង​សិក្សា​ទីតាំង ដែល​មាន​ស្លាកស្នាម​ជា​ក​សិន្ធុ​ទឹក និង​ប្រព័ន្ធ​បង្ហូរ​ទឹក​សម័យ​បុរាណ ដើម្បី​រំដោះ​ទឹក​ចេញពី​ក្នុង​បរិវេណ​ព្រះបរមរាជវាំង ហូរ​ចូល​ក្នុង​កសិន្ធុ។

Advertisement

លោក ស្រ៊ុន តិច បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា ដែល​ដឹកនាំ ការងារ​ស្រាវជ្រាវ​នោះ​បាន​ឲ្យ​ដឹង​ថា លទ្ធផល​បឋម​នៃ​ការ​ធ្វើ​កំណាយ ៤ ទីតាំង ដើម្បី​សិក្សា​ពី​រចនា​សម្ពន្ធ​ក​សិន្ធុ​ទឹក​នៅ​ខាង​ក្រៅ​កំពែង​ជុំវិញ​ព្រះបរមរាជវាំង គឺ​មាន​កំណក​ដី​ចាក់​បង្គរ​រហូត​ដល់​ជម្រៅ ៣ ម៉ែត្រ ហើយ​រចនា​សម្ពន្ធ​ក​សិន្ធុ​មាន​កាំ​សាង​ពី​ថ្ម​បាយ​ក្រៀម​មាន​ចំនួន​ពី ៩ រហូតដល់ ១១ កាំ និង​រក​ឃើញ​ប្រព័ន្ធ​បង្ហូរ​ទឹក​បុរាណ ៣ ទីតាំង​ស្ថិត​នៅ​តាម​ជើង​កំពែង។

ប្រព័ន្ធ​បង្ហូរ​ទឹក​នេះ​មាន​តួនាទី​រំដោះ​ទឹក​ចេញ​ពី​បរិវេណ​ព្រះបរមរាជវាំង​ហូរ​ចូល​ក​សិន្ធុ​នា​សម័យ​បុរាណ និង​រក​​ឃើញ​ស្លាកស្នាម​ស្រះ​បុរាណ​មួយ​នៅ​ទិស​ខាង​ជើង​ព្រះបរមរាជវាំង ផ្នែក​ខាង​ក្រៅ​កំពែង មាន​កាំ​ធ្វើ​ពី​ថ្ម​បាយ​ក្រៀម ១៥ កាំ​ទៀត​ផង។ ចំណែក ទិស​ខាង​លិច​នៃ​ស្រះ​មាន​ចម្លាក់​យ៉ាង​ប្រណិត។

បុរាណ​វិទូ​រូប​នេះ ក៏​បាន​បញ្ជាក់​ថែម​ទៀត​ថា ប្រព័ន្ធ​បង្ហូរ​ទឹក និង​ក​សិន្ធុ​ទឹក​នៅ​ជុំវិញ​កំពែង​អតីត​ព្រះបរមរាជវាំង​ក្រុង​អង្គរធំ ត្រូវ​កប់​បាត់​ដោយ​កំណក​ដី និង​ដើមឈើ ដោយ​កត្តា​ពេល​វេលា មនុស្ស និង​ការ​ប្រែប្រួល​អាកាសធាតុ។ ការ​ធ្វើ​កំណាយ​ស្រាវជ្រាវ​នេះ ក៏​នឹង​ផ្ដល់​លទ្ធភាព​ដល់​អាជ្ញាធរ​ជាតិ​អប្សរា រៀបចំ​ប្រព័ន្ធ​រំដោះ​ទឹក​បុរាណ​ឲ្យ​មាន​តួនាទី​ដើម​ឡើង​វិញ ដើម្បី​រំដោះ​ទឹក​ចេញ​ពី​ខាង​​ក្នុង​បរិវេណ​អតីត​ព្រះ​បរម​រាជវាំង ដែល​ជា​រៀងរាល់​ឆ្នាំ​នៅ​រដូវ​វស្សា​មាន​ទឹក​ដក់​ជា​ប្រចាំ ដែល​បណ្ដាល​មក​ពី​ប្រព័ន្ធ​បង្ហូរ​ទឹក​ទាំង​នោះ ត្រូវ​បាន​ខូចខាត​ធ្ងន់ធ្ងរ​អស់​រយៈ​ពេល​រាប់​រយ​ឆ្នាំ​មក​ហើយ៕

រូបភាព៖ អាជ្ញាធរជាតិអប្សរា

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា