បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស្ថាបនិកសាលាដូង បារម្ភការសិក្សារបស់ក្មេងៗលើភ្នំគិរីរម្យទទូចសុំចិត្តទេសចរកុំឱ្យលុយក្មេងៗដែលឈរសុំតាមផ្លូវ

ស្ថាបនិកសាលាដូង បារម្ភការសិក្សារបស់ក្មេងៗលើភ្នំគិរីរម្យទទូចសុំចិត្តទេសចរកុំឱ្យលុយក្មេងៗដែលឈរសុំតាមផ្លូវ

លោក អ៊ុក វណ្ណដេ ស្ថាបនិក​សាលា​ដូង​ទទូច​សុំ​ចិត្ត​អ្នក​ទេសចរ​ដែល​មក​លេង​កម្សាន្ត​នៅ​លើ​ភ្នំ​គិរីរម្យ សូម​បញ្ឈប់​នូវ​ការ​ឱ្យ​លុយ​ដល់​ក្មេងៗ​ដែល​ឈរ​សុំ​នៅ​តាម​ផ្លូវ ព្រោះ​ទង្វើ​នេះ​​ប៉ះពាល់​ទៅ​ដល់​ការ​សិក្សា​និង​អនាគត​ពួក​គេ​ជា​ខ្លាំង។

Advertisement

មួយ​រយៈ​ចុង​ក្រោយ​នេះ ក្មេង​ៗ​ដែល​ឈរ​សុំ​លុយ​នៅ​តាម​ដង​ផ្លូវ​លើ​ភ្នំ​គិរីរម្យ​មាន​ការ​កើន​ឡើង​គួរ​ឱ្យ​ព្រួយ​បារម្ភ។ ផ្អែក​លើ​ទិដ្ឋភាព​ជាក់​ស្ដែង​នៃ​បញ្ហា​មួយ​នេះ លោក អ៊ុក វណ្ណដេ ដែល​មហាជន​ស្គាល់​ថា​ជា​ស្ថាបនិក​សាលា​ដូង​បាន​ចេញ​វីដេអូ​ទទូច​សុំ​ចិត្ត​ភ្ញៀវ​​ដែល​មក​លេង​កម្សាន្ត​នៅ​តំបន់​ភ្នំគិរីរម្យសូម​កុំ​ឱ្យ​លុយ​ទៅ​កាន់​ក្មេងៗ​ទាំង​នោះ ទោះ​ក្នុង​ចំនួន​ណា​ក៏​ដោយ ក្រោម​ហេតុផល​មួយ​គឺ​ទង្វើ​នៃ​ការ​ផ្ដល់​ប្រាក់​ដល់​ក្មេង​ៗ​ទាំង​នោះ នឹង​បង្ក​ការ​ប៉ះពាល់​ដល់​ការ​សិក្សា​របស់​ពួក​គេ ត្បិត​ថា​ពួក​គេ​នឹង​យក​ប្រាក់​ចំណេញ​រយៈពេល​ខ្លី​មួយ​នេះ ទៅ​ធ្វើ​ជា​អាជីវកម្ម​ចិញ្ចឹម​ជីវិត ដោយ​ត្រូវ​សម្រេច​បោះបង់​ចោល​ការ​សិក្សា ហើយ​ជ្រើស​យក​ការ​លា​ដៃ​សុំ​លុយ​ជំនួស​វិញ។

មួយ​វិញ​ទៀត នេះ​ជា​ការណ៍​ធ្វើ​ឱ្យ​ឪពុក​ម្ដាយ ឬ​អាណាព្យាបាល​ក្មេងៗ​មួយ​ចំនួន​នៅ​លើ​ភ្នំ​គិរីរម្យ ឆ្លៀត​ឱកាស​កេង​ប្រវ័ញ្ច​លើ​កម្លាំង​ពលកម្ម​កុមារ ដោយ​ឱ្យ​ពួក​គេ​ឈប់​រៀន ហើយ​ជំនួស​មក​វិញ​ដោយ​ការ​ឈរ​សុំ​លុយ​ភ្ញៀវ​ទេសចរណ៍​នៅ​តាម​ដង​ផ្លូវ។ ទង្វើ​និង​សកម្មភាព​ទាំង​នេះ​ពិត​ជា​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​ចំពោះ​អនាគត​របស់​ក្មេង​ៗ​ទាំង​អស់​នោះ។

បន្ថែម លោក អ៊ុក វណ្ណដេ បាន​សរសេរ​ច្បាស់ៗ​នៅ​លើ​វីដេអូ​របស់​លោក​ថា៖ «ឱ្យ​លុយ​ទៅ​ក្មេង​ៗ​សុំ​ទាន​នៅ​គិរីរម្យ ស្មើ​នឹង​សម្លាប់​អនាគត​ពួក​គាត់» ដូច​ពាក្យ​ចាស់​លោក​ពោល​ថា «ស៊ូ​បង្រៀន​មនុស្ស​ឱ្យ​ចេះ​ស្ទូច​ត្រី ប្រសើរ​ជា​ជាង​ឱ្យ​ត្រី​ទៅ​មនុស្ស​ហូប» ព្រោះ​ពិត​ណាស់ អ្នក​មិន​អាច​ឱ្យ​ត្រី​ទៅ​នរណា​ម្នាក់​ហូប​រហូត​នោះ​ទេ ដូច្នេះ បើ​ចង់​ឱ្យ​ក្មេង​ៗ​លើ​ភ្នំ​គិរីរម្យ​មាន​អនាគត​ល្អ សុំ​បញ្ឈប់​ការ​ឱ្យ​លុយ​ទៅ​ពួក​គេ៕

ចុចទីនេះដើម្បីស្ដាប់វីដេអូ៖ https://www.facebook.com/share/v/18xUgDNVwf/

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា