ជាតំបន់ដីច្រោះមួយកន្លែងដែលមានផ្ទាំងដីផុសត្រដែតឡើងជាជួរៗបង្កើតបានភាពទាក់ទាញមួយដ៏កម្រក្បែរជើងភ្នំមួយក្នុងខេត្តឧត្តរមានជ័យ។ ទីនោះត្រូវបានអ្នកស្រុកហៅថា រមណីយដ្ឋាន «ដីរលុះធំ»។

ជាតំបន់ដីច្រោះមួយកន្លែងដែលមានផ្ទាំងដីផុសត្រដែតឡើងជាជួរៗបង្កើតបានភាពទាក់ទាញមួយដ៏កម្រក្បែរជើងភ្នំមួយក្នុងខេត្តឧត្តរមានជ័យ។ ទីនោះត្រូវបានអ្នកស្រុកហៅថា រមណីយដ្ឋាន «ដីរលុះធំ»។

មិនធ្លាប់ដឹងសោះថាខេត្តឧត្តរមានជ័យមានតំបន់ទេសចរធម្មជាតិដ៏ស្រស់ស្អាតនិងកម្របែបនេះ ត្បិតជាផ្ទាំងដីច្រោះដែលផុសឡើងជាជួរៗនៅតាមជើងភ្នំ ដែលអ្នកស្រុកនៅតំបន់នោះហៅថា «ដីរលុះធំ» និងបានក្លាយជាតំបន់ទេសចរធម្មជាតិដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ។ រមណីយដ្ឋានដីរលុះធំ ជាទីកន្លែងធម្មជាតិជាមួយទេសភាពដ៏អស្ចារ្យ ផ្ទៃដីមានសណ្ឋានដូចជាដំបូកតូចធំ ព្រោងព្រាត អមដោយចង្អូរដែលកើតឡើងពីលំហូរទឹក និងជញ្ជាំងដីខ្ពស់ទាប មានពណ៌ប្រផេះ ស្រដៀងនឹងដីឥដ្ឋដែលដុតមិនទាន់ឆ្អិន បង្កើតជាទិដ្ឋភាពប្លែកភ្នែក និងគួរឱ្យចាប់អារម្មណ៍៕









រមណីយដ្ឋានដ៏ស្រស់ស្អាតមួយនេះមានទីតាំងនៅក្បែរជើងភ្នំ មានចម្ងាយប្រមាណ ១៨ គីឡូម៉ែត្រ ពីទីរួមខេត្តឧត្តរមានជ័យ ស្ថិតក្នុងភូមិសាស្ត្រជាប់ព្រំប្រទល់រវាងសង្កាត់កុនក្រៀល និងសង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ៕
រូបភាព ៖ មន្ទីរទេសចរណ៍ ខេត្តឧត្តរមានជ័យ
