បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស្វាគមន៍ សមាជិក​ទី​១៥ នៃ​គ្រួសារ​សត្វ​ទោច​មកុដ​ក្នុង​តំបន់ព្រៃ​អង្គរ មាន​ឈ្មោះ​ថា រៃ

ស្វាគមន៍ សមាជិក​ទី​១៥ នៃ​គ្រួសារ​សត្វ​ទោច​មកុដ​ក្នុង​តំបន់ព្រៃ​អង្គរ មាន​ឈ្មោះ​ថា រៃ

ក្នុង​អំឡុង​ខែ ឧសភា សត្វ​ទោច​មកុដ​ក្នុង​ព្រៃ​អង្គរ​បាន​ផ្ដល់​កំណើត​កូន​តូច​១​ក្បាល ហើយ​ត្រូវ​បាន​ក្រុម​ការងារ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា និង​អង្គការ​ដៃ​គូ​ដាក់​ឈ្មោះ​ឱ្យ​ថា រៃ ធ្វើ​ឱ្យ​កំណើន​សត្វ​ទោច​មកុដ មាន​ចំនួន​សរុប ១៥ក្បាល។

Advertisement

សត្វ​ទោចមកុដ​ដែល​ទើប​ចាប់​កំណើត​មួយ​នេះ​ជា​សមាជិក​ទី​៣​ នៃ​គ្រួសារ​ទោច​មកុដ​ក្នុង​ព្រៃ​អង្គរ​ដែល​មាន​សមាជិក​សរុប ៥ ក្បាល ឪពុក​របស់​វា​ឈ្មោះ បារាយណ៍ ម្ដាយ​ឈ្មោះ សារ៉ានិច ហើយ​បង​ទី១​ឈ្មោះ កន្តេះឡង់ និង​បង​ទី២​ឈ្មោះ ក្ដាម​ទូក (ឈ្មោះ​នៃ​សមាជិក​គ្រួសារ​សត្វ​ទោច​មកុដ​នេះ​ត្រូវ​បាន​ដាក់​ឱ្យ​ដោយ​លោក Nick Mark អ្នក​ជំនាញ​របស់​​អង្គការ​គាំពារ​សត្វ​ព្រៃ​កម្ពុជា ​(CWC) ​និង​ជា​ទីប្រឹក្សា​ផ្នែក​ជីវចម្រុះ​​របស់​អាជ្ញាធរ​ជាតិ​អប្សរា។

គួរ​រម្លឹក​ឱ្យ​ដឹង​ថា កាល​ឆ្នាំ ២០១៣ អាជ្ញាធរ​ជាតិ​អប្សរា​បាន​សហការ​ជាមួយ​អង្គការ​សម្ព័ន្ធ​មិត្ត​សត្វ​ព្រៃ នាំ​យក​សត្វ​ទោច​ប្រភេទ​នេះ​មក​ព្រលែង​នៅ​ក្នុង​ឧទ្យាន​អង្គរ ជា​បន្ត​បន្ទាប់​គម្រោង​នេះ​បាន​នាំ​យក​ទោច​មកុដ​ចំនួន ៤គូឬ៤គ្រួសារ មក​ព្រលែង​នៅ​តាម​ទីតាំង​ផ្សេងៗ​ឆ្ងាយ​ពី​គ្នា​ក្នុង​ព្រៃ​អង្គរ ហើយ​បច្ចុប្បន្ន​ទោច​ទាំង​នោះ បង្កើត​កូន​បាន​ចំនួន​៧ក្បាល​រួច​ហើយ។

គួរ​ឱ្យ​ដឹង​ថា សត្វ​តូច​មកុដ​ក្នុង​ព្រៃ​អង្គរ​ទទួល​បាន​ការ​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​បុគ្គលិក​អាជ្ញាធរ​ជាតិ​អប្សរា ទាំង​ការ​រស់​នៅ ​និង​ចំណី​អាហារ។ ជា​ធម្មតា ការ​ផ្ដល់​ចំណី​ធ្វើ​ឡើង ២ ដង​ក្នុង​១​ថ្ងៃ ព្រឹក​និង​រសៀល។ ចំណី​របស់​សត្វ​ទោច​មកុដ​មាន ចេក សាវម៉ាវ ល្ហុង និងផ្លែឈើតាមរដូវកាល។ ហើយការដាក់ចំណីត្រូវចងដាក់លើក្តារទាញទៅលើឱ្យខ្ពស់បន្តិច បង្ការកុំឱ្យសត្វទោចចុះដី ខ្លាចសត្វឆ្កែខាំវា៕

រូបភាព ៖ អាជ្ញាធរជាតិអប្សរា

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា