បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមស្ថាបត្យករកម្ពុជា ឈ្នះពានរង្វាន់ពីកម្មវិធី Asia Architecture Design Awards 2026

ក្រុមស្ថាបត្យករកម្ពុជា ឈ្នះពានរង្វាន់ពីកម្មវិធី Asia Architecture Design Awards 2026

ក្រុមហ៊ុន GUBIC + PARTNERS ដែល​ជា​ក្រុមហ៊ុន​​ស្ថាបត្យកម្ម​មួយ​នៅ​ប្រទេស​កម្ពុជា​បាន​ចូលរួម​ក្នុង​កម្មវិធី​ Asia Architecture Design Awards ២០២៦ ដែល​រៀបចំ​កាលពី​ថ្ងៃ ២៦ ខែ​មិថុនា ឆ្នាំ ២០២៦ កន្លង​ទៅ ​នៅ Dragon Pearl Cave ខេត្ត​ក្វាងនិញ ប្រទេស​វៀតណាម។

Advertisement

ជា​មោទនភាព GUBIC + PARTNERS ឈ្នះ​ពាន​រង្វាន់ Asia Architecture Design Awards ក្នុង​ផ្នែក Asia’s Best Conceptual Interior Design សម្រាប់​គម្រោង GUBIC Headquarters។ សមិទ្ធផល​នេះ គឺជា​ការ​ទទួល​ស្គាល់​លើ​ឧត្ដមភាព​នៃ​ការ​រចនា ភាព​ច្នៃ​ប្រតិដ្ឋ និង​សមត្ថភាព​វិជ្ជាជីវៈ​របស់​ស្ថាបត្យករ និង​អ្នក​ជំនាញ​ផ្នែក​រចនា​របស់​កម្ពុជា ដែល​បាន​ឆ្លុះ​បញ្ចាំង​ពី​សក្ដានុពល និង​សមត្ថភាព​របស់​កម្ពុជា ក្នុង​ការ​ចូលរួម​ប្រកួតប្រជែង និង​ការ​ទទួល​ស្គាល់​នៅ​លើ​ឆាក​អន្តរជាតិ។

កម្មវិធី​ពាន​រង្វាន់​រចនា​ស្ថាបត្យកម្ម​អាស៊ី​ឆ្នាំ ២០២៦ បាន​ប្រមូល​ផ្ដុំ​ស្ថាបត្យករ អ្នក​រចនា អ្នក​អភិវឌ្ឍន៍ និង​អ្នក​ដឹកនាំ​ច្នៃ​ប្រតិដ្ឋ​​បំផុស​គំនិត​ ក្នុង​ការ​ប្រារព្ធ​ពិធី​ដែល​មិន​អាច​បំភ្លេច​បាន​នៃ​ឧត្ដមភាព​រចនា។

សមិទ្ធផល​នេះ​ថា ជា​ការ​រួមចំណែក​ដ៏​មាន​តម្លៃ​ក្នុង​ការ​លើក​កម្ពស់​កិត្យានុភាព​នៃ​វិជ្ជាជីវៈ​ស្ថាបត្យកម្ម​កម្ពុជា និង​ការ​ពង្រឹង​កេរ្តិ៍ឈ្មោះ​របស់​ប្រទេស​ជាតិ លើ​ឆាក​តំបន់ និង​សកលលោក។ ជាមួយ​គ្នា​នេះ សមិទ្ធផល​នេះ​ក៏​ជា​កម្លាំង​ជំរុញ​ដល់​ស្ថាបត្យករ និង​អ្នក​ជំនាញ​ជំនាន់​ថ្មី ឲ្យ​បន្ត​ប្រកាន់​ខ្ជាប់​នូវ​ឧត្ដមភាព​វិជ្ជាជីវៈ ក្រមសីលធម៌ និង​នវានុវត្តន៍ ដើម្បី​បង្កើត​ស្នាដៃ​ដែល​មាន​គុណភាព សុវត្ថិភាព និង​អត្តសញ្ញាណ​ជាតិ។

GUBIC + PARTNERS មាន​សេវាកម្ម​ទាក់ទង​ប្រឹក្សា និង​អភិវឌ្ឍ​គម្រោង, រចនា​ស្ថាបត្យកម្ម, រចនា​ផ្ទៃ​ខាង​ក្នុង, រចនា​ប្លង់​មេ និង​គម្រោង​អភិវឌ្ឍន៍, សិក្សា​គ្រឿង​ផ្គុំ​សំណង់, សិក្សា​ប្រព័ន្ធ​មេកានិច អគ្គិសនី និង​ទឹក (MEP) គ្រប់គ្រង និង​សម្រប​សម្រួល​គម្រោង៕

រូបភាព៖ Asia Architecture Design Awards

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា