សហគមន៍នេសាទកំពង់សាមគ្គី ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយនៅក្នុងស្រុកទឹកឈូ ខេត្តកំពត ដែលអាចឱ្យអ្នកទេសចរសម្រាកលម្ហែកាយ នាពេលចុងសប្ដាហ៍ ឬថ្ងៃឈប់សម្រាក ជាមួយក្រុមគ្រួសារ មិត្តភ័ក្ដិ និងមនុស្សជាទីស្រលាញ់។

សហគមន៍នេសាទកំពង់សាមគ្គី ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយនៅក្នុងស្រុកទឹកឈូ ខេត្តកំពត ដែលអាចឱ្យអ្នកទេសចរសម្រាកលម្ហែកាយ នាពេលចុងសប្ដាហ៍ ឬថ្ងៃឈប់សម្រាក ជាមួយក្រុមគ្រួសារ មិត្តភ័ក្ដិ និងមនុស្សជាទីស្រលាញ់។

ប្រសិនបើអ្នកធ្វើដំណើរចេញពីទីរួមខេត្តកំពត ប្រមាណជា ១០ គីឡូម៉ែត្រ ទៅកាន់ភូមិ កំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ អ្នកប្រាកដជាបានប្លែកភ្នែកជាមួយសម្រស់សហគមន៍នេសាទកំពង់សាមគ្គី ដែលជាកន្លែងហ៊ុំព័ទ្ធដោយព្រៃកោងកាងពណ៌បៃតងស្រស់ និងមានការសង់ជាកញ្ចុះតូចៗតម្រៀបគ្នា សម្រាប់អង្គុយលេងជាលក្ខណៈគ្រួសារ ឬមិត្តភ័ក្ដិ។ លើសពីសម្រស់ដ៏ស្រស់ស្អាតនិងទាក់ទាញ សហគមន៍ទេសចរណ៍ធម្មជាតិមួយនេះ ក៏មានផ្ដល់សេវាកម្មទេសចរណ៍ជាច្រើនដូចជា ផ្ទះសម្រាប់ស្នាក់ ឬបោះតង់ ជិះទូកកាយ៉ាក ជិះទូកទស្សនាព្រៃកោងកាង ការដាំដើមកោងកាង និងមានសកម្មភាពរកគ្រឿងសមុទ្រពេលយប់ជាមួយបងប្អូនប្រជានេសាទផងដែរ។
គួរបន្ថែមឱ្យបានដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សហគមន៍នេសាទកំពង់សាមគ្គី បានកែប្រែមុខមាត់យ៉ាងខ្លាំង តាមរយៈការសាងសង់ស្ពានដើរកម្សាន្តលើសមុទ្រ ដែលជាចំណុចដ៏ទាក់ទាញបំផុត បន្ទាប់ពីជិះទូកទស្សនាទេសភាពដើមកោងកាង កញ្ចុះអង្គុយលេង ផ្ទះស្នាក់នៅ រកគ្រឿងសមុទ្រនៅពេលរាត្រី ជាដើម៕








រូបភាព ៖ ផ្ដល់ដោយ កណ្ដៀរ/តាមខេត្ត
