បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស សហការជាមួយសហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជា រៀបចំព្រឹត្តិការណ៍ «កំពូលអ្នកចម្បាំងកម្ពុជា»

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស សហការជាមួយសហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជា រៀបចំព្រឹត្តិការណ៍ «កំពូលអ្នកចម្បាំងកម្ពុជា»

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស (Khmer Beverages) បានសហការជាមួយសហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជា រៀបចំសន្និសីទសារព័ត៌មាន ប្រកាសបើកព្រឹត្តិការណ៍ប្រកួតប្រដាល់ «កំពូលអ្នកចម្បាំងកម្ពុជា» នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ នៅផ្សារទំនើប Chip Mong 271 Mega Mall ។ ព្រឹត្តិការណ៍ដ៏ធំនេះ ទទួលបានការឧបត្ថម្ភធំផ្តាច់មុខដោយភេសជ្ជៈកីឡា CAMBODIA SPORT+ ដែលជាផលិតផលថ្មី កំពុងពេញនិយមសម្រាប់អ្នកលេងកីឡា របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ។

Advertisement

កម្មវិធីនេះត្រូវបានផ្ដល់កិត្តិយសចូលរួមដោយ លោក អ៊ឹង វិរៈ អគ្គនាយកបន្តវេនក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស, លោក ហេង សុឃន ប្រធានសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជា និង លោក Nasser Nassiri ប្រធានសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងអាស៊ី (Asian Kickboxing Confederation)។

ក្នុងឱកាសនោះ លោក អ៊ឹង វិរៈ អគ្គនាយកបន្តវេនក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបង្ហាញនូវក្តីសោមនស្សរីករាយយ៉ាងខ្លាំង ចំពោះការវិវត្តដ៏ឆាប់រហ័សនៃបច្ចេកទេសប្រកួតរបស់កីឡាករ និងការលះបង់របស់គ្រូបង្វឹក។ លោកបានសង្កត់ធ្ងន់ពីចក្ខុវិស័យ និងបេសកកម្មថ្មីរបស់ក្រុមហ៊ុនថា៖ «ការចូលរួមរបស់ ខ្មែរ ប៊ែវើរីជីស នៅថ្ងៃនេះ គឺជាបេសកកម្មរួមគ្នាជាមួយសហព័ន្ធ ក្នុងការលើកកម្ពស់កិត្តិយសជាតិ។ តាមរយៈភេសជ្ជៈកីឡា CAMBODIA SPORT+ យើងកំពុងបោះជំហ៊ានថ្មីមួយទៀតលើវិស័យកីឡាប្រយុទ្ធ តាមរយៈសង្វៀន “កំពូលអ្នកចម្បាំង CAMBODIA SPORT+” ដើម្បីពង្រឹងសមត្ថភាព និងជួយជំរុញដល់កីឡាករ-កីឡាការិនីខ្មែរ ឱ្យកាន់តែមានទីផ្សារ និងភាពល្បីល្បាញលើឆាកអន្តរជាតិ។»

ដូចដែលបងប្អូនបានជ្រាបស្រាប់ហើយថា ខ្មែរ ប៊ែវើរីជីស បានសម្រេចឧបត្ថម្ភបន្ថែមនូវថវិកាចំនួន ៥០០ លានរៀល ទៅកាន់សហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជា ដើម្បីស្វែងរកគ្រូបង្វឹកពូកែៗ មកជួយស្រាវជ្រាវក្បួនខ្នាត យុទ្ធសាស្ត្រ និងការហ្វឹកហាត់ឱ្យបានកាន់តែស៊ីជម្រៅ សំដៅលើការបង្កើនគុណភាពកីឡាករ-កីឡាការិនីយើង ឱ្យមានសមត្ថភាពខ្លាំងទ្វេដង ត្រៀមខ្លួនឆ្ពោះទៅកាន់កម្រិតអាជីពលំដាប់ពិភពលោក។

ជាមួយគ្នានោះដែរ លោក ហេង សុឃន ប្រធានសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលតែងតែផ្តល់ការគាំទ្រយ៉ាងសកម្ម និងទាន់ពេលវេលា។

ព្រឹត្តិការណ៍ «កំពូលអ្នកចម្បាំងកម្ពុជា» ឧបត្ថម្ភដោយ CAMBODIA SPORT+ មិនត្រឹមតែជាការប្រកួតដើម្បីស្វែងរកអ្នកឈ្នះប៉ុណ្ណោះទេ ប៉ុន្តែគឺជាវេទិកាកម្រិតស្តង់ដារមួយដែលអនុញ្ញាតឱ្យកីឡាករឃីកបុកស៊ីងកម្ពុជា បានបញ្ចេញសមត្ថភាពស្របតាមច្បាប់អន្តរជាតិ។ ការមានវត្តមានរបស់ប្រធានសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងអាស៊ី ក្នុងកម្មវិធីនេះ ក៏ជាសក្ខីភាពបង្ហាញថា កម្ពុជាកំពុងដើរលើផ្លូវដ៏ត្រឹមត្រូវក្នុងការធ្វើសមាហរណកម្មកីឡាប្រយុទ្ធរបស់ខ្លួនទៅកាន់ពិភពលោក។

CAMBODIA SPORT+ បំពេញក្តីស្រម៉ៃ ជួយជម្រុញកីឡាឃីកបុស៊ីងនៅកម្ពជា

កញ្ញា ទ្រីយ៉ា | Ms. Trya

កញ្ញា ទ្រីយ៉ា | Ms. Trya

នាងខ្ញុំជានិស្សិតបញ្ចប់ការសិក្សាផ្នែកភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង និងធ្លាប់ធ្វើការងារការិយាល័យជាង ២ឆ្នាំ ហើយបច្ចុប្បន្ននាងខ្ញុំជាអ្នកសរសេរមាតិកានៅ AMS Infotainment។ នាងខ្ញុំនឹងនាំយកនូវមាតិកាថ្មីៗ ប្លែកៗទាក់ទងម្ហូបអាហារ និងកន្លែងដើរកម្សាន្ត ដើម្បីចែករំលែកដល់ប្រិយមិត្ត។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា