បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Mind-wandering៖ អនុញ្ញាតឱ្យខ្លួនឯងអង្គុយដកដង្ហើមចោលខ្លះ ដើម្បីបើកឱ្យខួរក្បាលអាចធ្វើរឿងសំខាន់

Mind-wandering៖ អនុញ្ញាតឱ្យខ្លួនឯងអង្គុយដកដង្ហើមចោលខ្លះ ដើម្បីបើកឱ្យខួរក្បាលអាចធ្វើរឿងសំខាន់

ជួនកាល នៅពេលដែលអ្នកអង្គុយស្ងៀមៗ និងទុកឱ្យខួរក្បាលទំនេរ ទោះបីជាមើលទៅប្រៀបដូចជាឥតប្រយោជន៍ តែការពិតពេលទំនេរនេះហើយ ដែលខួរក្បាលរបស់អ្នកអាចនឹងកំពុងធ្វើការងារសំខាន់ណាមួយដោយអ្នកមិនដឹងខ្លួន។

Advertisement

ខួរក្បាលមនុស្សមិនមែនកើតឡើង ដើម្បីផ្ដោតអារម្មណ៍ទៅលើរឿងណាមួយពេញមួយថ្ងៃនោះទេ។ បើទោះបីជានៅក្នុងពេលវេលាដែលអ្នកមិនផ្ដោតលើរឿងអ្វីមួយក៏ដោយ ក៏ខួរក្បាលរបស់អ្នកនៅតែបន្តដំណើរការដូចដើម ពោលគឺស្ថិតនៅក្នុងមុខងារ Default Mode Network (DMN)។

ជាក់ស្ដែង មុខងារនេះនឹងដំណើរនៅពេលដែលអ្នកបណ្ដោយឱ្យខួរក្បាលឥតគិតលើរឿងអ្វីមួយ ឬទុកចោលឱ្យអណ្ដែតអណ្ដូង និងរស់នៅក្នុងបរិយាកាសស្ងប់ស្ងាត់មួយរយៈពេល។

នៅក្នុងសៀវភៅ Stolen Focus របស់លោក Johann Hari មានជំពូកមួយដែលនិយាយអំពីផលប៉ះពាល់នៃយុគសម័យឌីជីថលចំពោះសមាធិ ឬការផ្ដោតអារម្មណ៍ ដោយបានពន្យល់ថា មនុស្សកំពុងតែបាត់បង់ “លំហទំនេរក្នុងខួរក្បាល” កាន់តែខ្លាំងឡើងៗ ព្រោះមនុស្សសឹងតែមិនបណ្តោយឱ្យខ្លួនឯងរស់នៅក្នុងភាពស្ងៀមស្ងាត់នោះទេ។

លោកបានបន្តថា រាល់វិនាទីក្នុងជីវិត មនុស្សតែងបំពេញខួរក្បាលដោយអេក្រង់ ការជូនដំណឹងពីបណ្ដាញសង្គម ឬមាតិកាថ្មីៗ រហូតដល់ខួរក្បាលគ្មានឱកាសបានបណ្តោយខ្លួនឱ្យគិតរវើរវាយ ឬហៅថា Mind-wandering តាមបែបធម្មជាតិ។

ផ្ទុយពីស្ថានភាពនេះ លោក Johann Hari បានលើកឡើងថា គំនិតដែលល្អបំផុត និងការរកឃើញដំណោះស្រាយបញ្ហាបានល្អបំផុត តែងតែកើតឡើងនៅពេលដែលខួរក្បាលមានសេរីភាព ឥតមានគិត ឬផ្ដោតលើរឿងណាមួយឡើយ។

គោលគំនិតនេះ គឺស្របគ្នាទៅនឹងសៀវភៅ The Creative Act: A Way of Being របស់លោក Rick Rubin ដែលបានរៀបរាប់ថា គំនិតច្នៃប្រតិដ្ឋមិនមែនកើតចេញពីការបង្ខំខ្លួនឯងឱ្យគិតស្វែងរកគំនិតថ្មីៗគ្រប់ពេលនោះទេ។ ប៉ុន្តែ វាច្រើនតែកើតចេញនៅពេលដែលអ្នកទុកឱ្យខួរក្បាលទំនេរ បើកឱ្យខួរក្បាលបានសង្កេត ទទួលដឹងឮ និងផ្សារភ្ជាប់ជាមួយនឹងបរិស្ថានជុំវិញខ្លួន។

លោកបានបន្តថា ពេលខ្លះ “ភាពស្ងប់ស្ងាត់” និង “ភាពទទេស្អាត” ក៏ជាផ្នែកដ៏សំខាន់មួយក្នុងការស្វែងរក ឬបង្កើតគំនិតច្នៃប្រតិដ្ឋថ្មីៗ។

ដូច្នេះ អ្នកគួរសាកល្បងដាក់ទូរស័ព្ទចុះមួយសន្ទុះ ហើយបណ្តោយឱ្យចិត្ត និងខួរក្បាលគិតអណ្តែតអណ្តូងខ្លះ ព្រោះខួរក្បាលរបស់អ្នកប្រហែលជាកំពុងតែស្វែងរកគំនិតបង្កើតអ្វីមួយដ៏អស្ចារ្យក៏ថាបាន៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា