បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ភូមិព្រែកទាល់ ទីឋានគយគន់សត្វស្លាបរាប់រយប្រភេទ អមដោយផ្ទះបណ្ដែតទឹករាប់រយ

ភូមិព្រែកទាល់ ទីឋានគយគន់សត្វស្លាបរាប់រយប្រភេទ អមដោយផ្ទះបណ្ដែតទឹករាប់រយ

ព្រែក​ទាល់​ជា​តំបន់​ទេសចរ​ធម្មជាតិ​មួយ​​ស្ថិត​ក្នុង​ឃុំជីវាំង ស្រុក​ឯក​ភ្នំ ខេត្ត​បាត់​ដំបង។ ទេសចរ​ដែល​ទៅ​លេង​តំបន់​នេះ​អាច​ទស្សនា​ភូមិ​បណ្ដែត​ទឹក និង​ការ​រស់​នៅ​របស់​អ្នក​ភូមិ​លើ​ទឹក ថែម​អាច​គយគន់​ជីវចម្រុះ​រាប់​រយ​ប្រភេទ​ថែម​ទៀត​ផង។

Advertisement

ព្រែក​ទាល់ជាដែនជម្រក និងបន្ទាយពងកូន របស់សត្វស្លាបធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ ស្ថិតនៅខាងជើងឆៀងខាងលិចនៃបឹងទន្លេសាបលោកអ្នកអាចគយគន់បក្សាបក្សីជាច្រើនមុខ រួមទាំងសត្វស្លាបដែលជិតផុតពូជ ត្រយង ស្ទាំង ទុង ក្រសារ កុក… ។

សម្រាប់​ភ្ញៀវ​ទេសចរ​ដែលចង់ទៅកម្សាន្តនៅភូមិទេសចរណ៍មួយនេះ ហើយ​ធ្វើ​ដំណើរ​ចេញ​ពី​ខេត្ត​សៀមរាប ត្រូវ​ធ្វើ​ដំណើរ​តាម​ផ្លូវ​គោក ក្រុងសៀមរាប ឆ្ពោះទៅកាន់កំពង់ផែចុងឃ្នៀស ឬមេជ្រៃ ហើយត្រូវជួលទូកទៅកាន់តំបន់ព្រែកទាល់ ដោយចំណាយពេលប្រមាណ១ម៉ោង។ ដោយ​ឡែក ពី​ក្រុង​បាត់​ដំបង ភ្ញៀវ​ ត្រូវធ្វើដំណើរតាមកាណូត ទៅកាន់ព្រែកទាល់ ដែលមានចម្ងាយប្រមាណ ១០០ គីឡូម៉ែត្រ ចំណាយពេលប្រមាណ ៧ ម៉ោង ឬលើសនឹង តាមកម្រិតទឹក​។

មួយ​ទៀត ប្រសិន​បើ​អ្នក​ចង់​ទទួល​បាន​បទ​ពិសោធន៍​មើល​បក្សាបក្សីស្រែកច្រៀងឆ្លើយឆ្លង ពេលព្រលឹម និងពេលព្រលប់ លោកអ្នកអាចស្នាក់នៅទីនោះ ១ ឬ ២ យប់ បាន ក្នុងផ្ទះសំណាក់សហគមន៍បែបសាមញ្ញ តែមានអនាម័យល្អ។ បន្ថែម​​លើ​ការគយគន់បក្សាបក្សី​ច្រើន​ប្រភេទ រួមទាំងសត្វស្លាបដែលជិតផុតពូជ អ្នក​ក៏​អាច​ទស្សនាសម្រស់ភូមិបណ្តែតទឹក ព្រៃលិចទឹក ការរស់នៅ និងរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋ ដែលរស់នៅលើផ្ទៃទឹកផងដែរ។ សម្រាប់​រដូវដែលល្អប្រសើរជាងគេសម្រាប់ការទស្សនាបក្សាបក្សី គឺរដូវប្រាំង ចាប់ពីខែធ្នូ ដល់ ខែឧសភា ដែលជារដូវទឹកស្រក ហើយសត្វបក្សាបក្សីមកផ្តុំគ្នា រកចំណី រកញីឈ្មោល នៅតំបន់ព្រែកទាល់៕

រូបភាព ៖ កណ្ដៀរ តាមខេត្ត

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា