បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សារព័ត៌មានបរទេសធំៗ លំដាប់ពិភពលោក ចុះផ្សាយពិធីប្រណាំងរទេះសាឡីគោលឿននៅកម្ពុជា

សារព័ត៌មានបរទេសធំៗ លំដាប់ពិភពលោក ចុះផ្សាយពិធីប្រណាំងរទេះសាឡីគោលឿននៅកម្ពុជា

ថ្មីៗនេះ​ទី​ភ្នាក់​ងារ​សារព័ត៌មាន​លំដាប់​ពិភពលោក រ៉យទ័រ និង GLOBAL TIME បាន​ធ្វើ​ការ​ចុះ​ផ្សាយ​ពិធី​ប្រណាំង​រទេះ​សាឡី​គោ​លឿន ក្នុង​ខេត្ត​កំពង់ស្ពឺ ដែល​ជា​ទំនៀម​ទម្លាប់​តាំង​ពី​បុរាណ​កាល​របស់​ប្រទេស​កម្ពុជា ទាំង​នៅ​លើ​វេបសាយ និង​ផេក​ផ្លូវ​ការ។

Advertisement

កាល​ពី​ថ្ងៃ​ទី៥ ខែ មេសា ឆ្នាំ ២០២៦ នៅ​កម្ពុជា​មាន​ការ​រៀប​ចំ​ពិធី​ប្រណាំង​រទេះគោ​លឿន ដែល​នេះ​ជា​ប្រពៃណី​ទំនៀមទម្លាប់​តាំង​ពី​បុរាណ​របស់​អ្នក​ខេត្ត​កំពង់ស្ពឺ។ ពិធី​បុណ្យ​បុរាណ​មួយ​នេះ​តែង​បាន​រៀប​ចំ​ឡើង​មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ពោល​គឺ​ដើម្បី​អបអរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​អ្នក​ភូមិ​ស្រុក​ដែល​មាន​រទេះ​សំឡី​ និង​គោ​ដែល​អាច​នឹម​ជា​គូ​បាន។

តួ​យ៉ាង​នៅ​ក្នុង​ឆ្នាំ ២០២៦ មាន​ការ​ចូល​រួម​យ៉ាង​ច្រើន​កុះករ​ពី​ពលរដ្ឋ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ផ្ទាល់ ដោយ​មាន​នឹម​តូច (រទេះ​សំឡី​តូច) ៥០ និង​នឹម​ធំ​ ៣០ ខណៈ​ឆ្នាំ​មុន​​នឹម​តូច​មាន​ត្រឹម ៣០ រីឯនឹម​ធំមាន ​​២០ ប៉ុណ្ណោះ។ លើស​ពី​ការផ្សារ​ភ្ជាប់​ប្រពៃណី​បុរាណ ការ​បន្ត​ឱ្យ​មាន​ពិធី​បុណ្យ​មួយ​នេះ​ជា​រៀង​រាល់​ឆ្នាំ គឺ​ជា​បន្ត​ថែ​រក្សា ការពារ ក៏​ដូច​ជា​ផ្សព្វផ្សាយ​ឱ្យ​ពិភពលោក​បាន​ស្គាល់​កាន់​តែ​ច្បាស់​ពី​​វប្បធម៌​ដ៏​យូរ​លង់​របស់កម្ពុជា។

ជា​មួយ​គ្នា ក្រៅ​អំពី​ការ​ផ្សព្វផ្សាយ​នៅ​ក្នុង​ស្រុក ពិធី​បុណ្យ​បុរាណ​ដ៏​ល្អ​ស្អាត​របស់​កម្ពុជា​មួយ​នេះ ក៏​ត្រូវ​បាន​ទី​ភ្នាក់​ងារ​សារព័ត៌មាន​ល្បី​ធំៗ​ចំនួន២ ដែល​មាន​ដូច​ជា រ៉យទ័រ និង GLOBAL TIME បាន​ធ្វើ​ការ​ចុះ​ផ្សាយ ភ្ជាប់​ដោយ​រូបភាព និង​វីដេអូ ទាំង​នៅ​លើ​វេបសាយ និង​ផេក​ផ្លូវ​ការ​ផង​ដែរ។

គួរ​បញ្ជាក់​ឱ្យ​ដឹង​ដែរ​ថា លក្ខណៈ​ពិសេស​នៃ​ពិធី​ប្រណាំង​រទេះ​សាឡីគោ​លឿន នៃ​ខេត្ត​កំពង់ស្ពឺ គឺ​ចូល​រួម​បានសម្រាប់​តែ​រទេះ​សំឡី​ប៉ុណ្ណោះ (រទេះ​សំឡី ​ជា​រទេះ​បុរាណ ប្រើ​សម្រាប់​ដាក់​បណ្ដាការ ឬ​ផ្លែ​ឈើ ឬ​ដឹក​ចាស់ៗ​ដែល​ពុំ​អាច​ធ្វើ​ដំណើរ​ផ្លូវឆ្ងាយ​បាន) ។ មួយ​ទៀត គោ​១​គូ​ដែល​យក​មក​នឹម មាន​តួ​នាទី​២​ផ្សេង​ៗ​គ្នា ដោយ​មួយ​ខាង​ស្ដាំ​ជា​ជា​អ្នក​រត់ ហើយ​គេ​ខាង​ឆ្វេង​ជា​អ្នក​ដើរ។ ជា​លទ្ធផល ប្រសិនគោ​ទាំង​ពីរ​បង្កើត​ភាព​ស៊ីមេទ្រី ដែល​ដឹក​នាំ​រទេះ​សំឡី​ទៅ​មុខ​បាន​យ៉ាង​ល្អ នឹង​ក្លាយ​ជា​គោ​ឯក​ក្នុង​កម្មវិធី៕

REUTERS ៖ https://www.facebook.com/reel/1721472472553197

GLOBAL TIME ៖ https://www.globaltimes.cn/page/202604/1358261.shtml?fbclid=IwY2xjawRBYqRleHRuA2FlbQIxMABicmlkETFtc1BJUEZwUXBmRmpPNlZhc3J0YwZhcHBfaWQQMjIyMDM5MTc4ODIwMDg5MgABHjtxxqlBPjfhaEF8k6CKO1dVmB0LqQ9wm14sH1S4IVp1sGC-JM_xM3NYKo0B_aem_uf_gN3ew0JfDg2zq-LnVDg

រូបភាព ៖ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា