បងប្អូនអ្នកកំពង់សោមដឹងតែសប្បាយភ្នែកហើយ!
ភេសជ្ជៈប៉ូវកម្លាំងកម្ពុជា ប្រមូលកីឡាករជួរមុខលំដាប់ប្រទេសទៅប្រកួតជុំគ្នានៅកណ្តាលក្រុងព្រះសីហនុ ដែលធ្វើឡើងជាប់ៗគ្នារហូតដល់៥ថ្ងៃជាប់គ្នាតែម្តង។ក្នុងនោះ ៤ថ្ងៃមានព្រឹត្តិការណ៍ប្រដាល់គុនខ្មែរជើងឯកពិភពលោក ដែលមានការចូលរួមជាង ២០ប្រទេសទូទាំងពិភពលោក។

ហើយនៅថ្ងៃចុងក្រោយនឹងមានការប្រគំតន្រ្តីចំថ្ងៃទិវានៃក្តីស្រលាញ់១៤កុម្ភៈ ដែលមហាព្រឹត្តិការណ៍តន្រ្តីយក្សនេះមានឈ្មោះថា Valentine loving day concert ដែលចូលរួមចែកភាពសប្បាយរីករាយ និងក្តីស្រលាញ់ពីកំពូលតារាចម្រៀងមកពីផលិតកម្ម GALAXY Leng Navatra។


គួរឱ្យដឹងផងដែរថា កីឡាករដែលមកពីគ្រប់ប្រទេសទាំងអស់ គឺចូលរួមប្រកួតលក្ខណៈគុនខ្មែរ។ ដូច្នេះនេះជាការចូលរួមបង្ហាញគុនខ្មែរទៅកាន់ពិភពលោក និងទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ផងដែរ។ ហើយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ កំពុងខិតខំធ្វើយ៉ាងណា ដើម្បីដាក់វិញ្ញាសាប្រដាល់គុនខ្មែរនេះ ចូលទៅក្នុងកីឡាអូឡាំពិក ដោយលក្ខខណ្ឌក្នុងការដាក់បញ្ចូលនោះ តម្រូវឱ្យមានការគាំទ្រនិងឯកភាពយ៉ាងតិច៧២ប្រទេស ខណៈបច្ចុប្បន្នមាន៥០ប្រទេសជាងទៅហើយដែលបានចូលរួមគាំទ្រគុនខ្មែរ ដូច្នេះហើយសូមបងប្អូនចូលរួមគាំទ្រនិងផ្សព្វផ្សាយគុនខ្មែរឱ្យបានច្រើនកុះករបន្ថែមទៀត។

ភេសជ្ជៈប៉ូវកម្លាំងកម្ពុជា លើកស្ទួយនិងគាំទ្រគុនខ្មែរទៅឆាកអន្តជាតិយ៉ាងពេញទំហឹង!
ភេសជ្ជៈប៉ូវកម្លាំងកម្ពុជាឧបត្តម្ភផ្តាច់មុខមហាព្រឹត្តិការគុនខ្មែរជើងឯកពិភពលោក ២០២៦!
ព្រឹត្តិការណ៍នេះប្រព្រឹត្តឡើងដោយមានការចូលរួមសហការរៀបចំដោយ សហព័ន្ធកីឡាគុនខ្មែរអន្តរជាតិ និង សហការដោយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ហើយ ឧបត្តម្ភផ្តាច់មុខដោយ ភេសជ្ជៈប៉ូវកម្លាំងកម្ពុជា៕



























