បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រទះឃើញត្រីកម្រជិតផុតពូជ បាឡែនបាណន់គីង្គក់ (Whale Shark) បង្ហាញខ្លួននៅកោះស្ដេច

ប្រទះឃើញត្រីកម្រជិតផុតពូជ បាឡែនបាណន់គីង្គក់ (Whale Shark) បង្ហាញខ្លួននៅកោះស្ដេច

កាល​ពី​ថ្ងៃ ១៤ កុម្ភៈ កន្លង​ទៅ ត្រី​បាណន់​គីង្គក់ ឬ ហៅ​ថា Whale Shark បាន​ហែល​ឆ្វែល​មក​ក្បែរ​ទូក​ពង្រាយ​សំណង់​ជម្រក​ត្រី​សិប្បនិម្មិត​របស់​ក្រុមការងារ​អង្គការ​អភិរក្ស MCC នៅ​ប្រជុំ​កោះ​ស្ដេច ស្រុក​គីរីសាគរ ខេត្ត​កោះកុង។

Advertisement

ការ​បាន​ឃើញ​បាណន់​គីង្គក់​នា​ពេល​នេះ ជា​រឿង​កម្រ​ព្រោះ​ថា​ត្រី​ប្រភេទ​នេះ​បង្ហាញ​ខ្លួន​ឱ្យ​មនុស្ស​បាន​ឃើញ​ប្រហែល ១០ដង​ក្នុង១ឆ្នាំ ប៉ុណ្ណោះ។ ភាគ​ច្រើន​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ ប្រជុំ​កោះ​រ៉ុង កោះ​តាង និង​កោះ​ស្ដេច។ បាណន់​គីង្គក់ ឬ Whale Shark ជា​ប្រភេទ​ត្រី​ដែល​កម្រ និង​ស្ទើរ​តែ​ផុត​ពូជទៅហើយ​នៅ​កម្ពុជា ដូច្នេះ​ប្រសិន​អ្នក​​បាន​ជួប​បាឡែន​ដ៏​គួរ​ឱ្យ​ស្រលាញ់​មួយ​នេះ ដាច់​ខាត​ត្រូវ​តែ​រក្សា​ចម្ងាយ​សុវត្ថិភាព បន្ថយ​ល្បឿន​ទូក និង​កុំ​ប៉ះពាល់​ពួក​វា​ឱ្យ​សោះ។

ការ​ចាប់ ការ​សម្លាប់ និង​ជួញ​ដូរ​ត្រី​ប្រភេទ​នេះ​ជា​អំពើ​ខុស​ច្បាប់។ ត្រី​បាណន់​គីង្គក់​មាន​ប្រវែង​រហូត​ដល់ ៦ម៉ែត្រ និង​មាន​អាយុ​វែង​ដល់​ទៅ​ជាង ១០០ ឆ្នាំ។ ប្រភេទ​ត្រី​កម្រ​នេះ​ស៊ី​កូន​បង្គា មឹក និង​កូន​ត្រី​ជា​អាហារ។

គួរ​ឱ្យ​ដឹង​ថា បាណន់​គីង្គក់ ជា​ប្រភេទ​ត្រី​ដែល​ស្ថិត​ក្នុង​ក្រុម​ដែល​រង​គ្រោះ ជិត​ផុត​ពូជ ដែល​មាន​នៅ​ក្នុង​អនុក្រឹត្យរបស់រាជរដ្ឋាភិបាល លេខ១២៣ អនក្រ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩ និងសៀវភៅក្រហមរបស់ IUCN៕

រូបភាព ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា