តំបន់កម្សាន្តពេលរាត្រី Pub Street ក្នុងខេត្តសៀមរាប ឈរនៅលំដាប់ថ្នាក់លេខ២ ក្នុងតារាងកំពូលផ្សាររាត្រីល្បីៗទាំង១០ក្នុងតំបន់អាស៊ីនិងអឺរ៉ុប។ នេះបើតាមការបង្ហោះជូនលើវេបសាយអន្តរជាតិ TRAVELBAG។

វេបសាយដដែលនេះបានឱ្យដឹងថា តំបន់ផាប់ស្ទ្រីត (Pub Street) សៀមរាបបានក្លាយជាគោលដៅទេសចរណ៍ សម្រាប់ការដើរកម្សាន្តនាពេលរាត្រី ក្នុងចំណោមតំបន់ផ្សាររាត្រីល្បីៗទាំង ១០ លើពិភពលោក។ Top 5 នៃផ្សាររាត្រីល្បីៗមានដូចជា Chatuchak Weekend Market-Thailand , Pub Street-Cambodia, Jodd Fairs Night Market-Thailand ,Petaling Street Market- Malaysia, Shilin Night Market-Taiwan និងបន្តបន្ទាប់មានដូចជា Ningxia Night Market — Taipei, Taiwan, Queens Night Market — New York City, USA, Chiang Rai Night Market — Chiang Rai, Thailand, 626 Night Market — Los Angeles Area, USA, Bugis Street Market — Singapore ។


តាមរយៈភ្ញៀវទេសចរដែលធ្លាប់ទទួលបទពិសោធន៍ដើរកម្សាន្តក្នុងតំបន់ Pub Street នៃខេត្តសៀមរាប បានចំណាត់ថ្នាក់ខ្ពស់លើផ្នែកសុវត្ថិភាពដែលអាចភ្ញៀវទេសចរដើរលេងកម្សន្តបានដោយគ្មានការព្រួយបារម្ភ ឬភ័យខ្លាច។ បន្ថែមពីនេះ តំបន់ Pub Street សៀមរាប ក៏ជាទីតាំងល្បីឈ្មោះមួយលើបណ្ដាញសង្គម Tik Tok តាមរយៈការចែករំលែកបទពិសោធន៍ផ្សេងៗ ដូចជាការដើរកម្សាន្តក្នុងផ្សារ ការភ្លក់អាហារ Local និងបរទេស និងការធ្វើដំណើរតាម តុកតុក ពីអ្នកបើកបរជាជនខ្មែរ ការទស្សនាវប្បធម៌ ប្រពៃណី របាំ និងការកម្សាន្តបែបខ្មែរជាច្រើនទៀត។
គួរឱ្យដឹងថា ផ្សាររាត្រី Pub Street ក្នុងខេត្តសៀមរាបជាបេះដូងរស់រវើកនាពេលរាត្រី ដែលមានបញ្ចូលនូវសកម្មភាពច្រើនយ៉ាងនៃពន្លឺភ្លើងចម្រុះពណ៌តាមរយៈភ្ញៀវចម្រុះជាតិសាសន៍ដែលដើរកម្សាន្តនៅទីនោះបន្ទាប់ពីចំណាយពេលទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទបុរាណជាច្រើនទៀតរបស់ខ្មែលើទឹកដីនៃខេត្តសៀមរាប។ Pub Street ជាទីកន្លែងពេញនិយមសម្រាប់អ្នកដែលមានចំណូលចិត្តលើការរួមបញ្ចូលម្ហូបអាហារ វប្បធម៌ និងការកម្សាន្តក្នុងកន្លែងតែមួយ៕
Source : https://www.travelbag.co.uk/blog/culture/the-top-destinations-for-night-markets
រូបភាព ៖ SEA Infographics & Tripadvisor
























