គិតត្រឹមដើមខែឧសភា ឆ្នាំ២០២៦ ការផ្ទុះឡើងនៃជំងឺឆ្លង Hantavirus នៅលើនាវាទេសចរណ៍មួយគ្រឿងបានធ្វើឱ្យអាជ្ញាធរសុខាភិបាលយ៉ាងហោចណាស់ ១៣ ប្រទេសចាប់ផ្ដើមតាមដាន សង្កេត និងត្រៀមមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺក្នុងករណីមានការឆ្លងរាលដាល។
គិតត្រឹមដើមខែឧសភា ឆ្នាំ២០២៦ ការផ្ទុះឡើងនៃជំងឺឆ្លង Hantavirus នៅលើនាវាទេសចរណ៍មួយគ្រឿងបានធ្វើឱ្យអាជ្ញាធរសុខាភិបាលយ៉ាងហោចណាស់ ១៣ ប្រទេសចាប់ផ្ដើមតាមដាន សង្កេត និងត្រៀមមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺក្នុងករណីមានការឆ្លងរាលដាល។

យោងតាមមន្រ្តីសុខាភិបាល និងអង្គការសុខភាពពិភពលោក ដំបូងបំផុតការផ្ទុះឡើងនៃជំងឺនេះពាក់ព័ន្ធនឹងពូជវីរុស Andes ដែលជាពូជវីរុសកម្រនៅតំបន់អាមេរិកខាងត្បូង។ ក្រោយមកក៏មានករណីសង្ស័យ និងឆ្លងជាបន្ដបន្ទាប់មកកាន់តំបន់អឺរ៉ុប អាហ្វ្រិក អាមេរិកខាងជើង និងអាស៊ីប៉ាស៊ីហ្វិកដោយប្រទេសសិង្ហបុរី និងហ្វីលីពីនកំពុងប្រឹងប្រែងតាមដាន និងត្រួតពិនិត្យលើករណីជំងឺឆ្លងនេះយ៉ាងម៉ត់ចត់។

ក្រោយពីមានការផ្ទុះខ្លាំងនៃជំងឺ Hantavirus អង្គការសុខភាពពិភពលោក WHO បានចេញប្រកាសព័ត៌មានពីជំងឺនេះ និងរបៀបការពារខ្លួននៅលើបណ្ដាញសង្គមកាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦។ ក្នុងប្រកាសនោះ WHO បានឱ្យដឹងថាមេរោគ Hantavirus គឺជាក្រុមវីរុសនៅមាននៅក្នុងខ្លួនប្រភេទសត្វប្រើធ្មេញកកេរដូចជាសត្វកណ្ដុរដែលភាគច្រើននៅអាមេរិក អឺរ៉ុប និងអាស៊ី។ ជំងឺនេះនឹងប្រែប្រួលទៅតាមប្រភេទនៃវីរុស និងទីតាំង។ ជាធម្មតាមនុស្សនឹងឆ្លងមេរោគតាមរយៈការប៉ះពាល់ជាមួយទឹកនោម លាមក និងទឹកមាត់របស់ពួកវា។


នៅពេលឆ្លងរោគសញ្ញាដំបូងគឺអ្នកជំងឺមានអារម្មណ៍ដូចជាគ្រុនក្ដៅ ឈឺក្បាល ឈឺសាច់ដុំ ឈឺពោះ ក្អួត និងចង្អោរ បន្ទាប់ពីប៉ះពាលនឹងមេរោគចន្លោះពី ១ ទៅ ៨ សប្ដាហ៍។ ចំពោះវិធីការពារខ្លួន WHO បានចែករំលែកថាត្រូវ៖


ចំណាំ៖ ត្រូវតែធ្វើឱ្យកន្លែងមានការបំពុលនោះមានសំណើមមុនពេលសម្អាត ហើយជៀសវាងការសម្អាតស្ងួត ឬបូមដោយម៉ាស៊ីន។ តួយ៉ាងបច្ចុប្បន្ននេះគឺមិនទាន់មានវ៉ាក់សាំង ឬការព្យាបាលផ្លូវការណាមួយដែលប្រឆាំងនឹងមេរោគនេះនៅឡើយនោះទេ។ ចំពោះបុគ្គលិកសុខាភិបាលដែលមានតួនាទីថែទាំអ្នកជំអឺចាំបាច់គឺត្រូវតែទទួលបានការបណ្ដុះបណ្ដាលយ៉ាងម៉ត់ចត់ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺ។
គួរបញ្ជាក់ផងដែរថា មេរោគ Hantavirus មិនមែនជាជំងឺឆ្លងថ្មីនោះទេដោយវាមានអាយុកាលរាប់សតវត្សរ៍មកហើយ តែចំពោះករណីឆ្លងរបស់មនុស្សគឺទើបតែត្រូវបានកត់ត្រាតាំងពីទសវត្សរ៍ឆ្នាំ ១៩៥០ នេះទេ។ ប៉ុន្តែដោយសារតែការផ្ទុះជំងឺនេះឡើងម្ដងទៀតក្នុងពេលថ្មីៗនេះ ទើបអង្គការសុខភាពពិភពលោកមានព្រួយបារម្ភពីការសាយភាយកាន់តែខ្លាំង៕


