ជីវិតមនុស្សម្នាក់ៗពេញព្រៀបទៅដោយភាពហត់នឿយ ជាពិសេសនៅក្នុងយុគសម័យឌីជីថល ដែលម្នាក់ៗព្យាយាមបង្ហាញពីរូបភាពល្អៗរបស់ខ្លួន រហូតបង្កើតឱ្យមានការប្រៀបធៀប និងប្រកួតប្រជែងកើតឡើង។

ជីវិតមនុស្សម្នាក់ៗពេញព្រៀបទៅដោយភាពហត់នឿយ ជាពិសេសនៅក្នុងយុគសម័យឌីជីថល ដែលម្នាក់ៗព្យាយាមបង្ហាញពីរូបភាពល្អៗរបស់ខ្លួន រហូតបង្កើតឱ្យមានការប្រៀបធៀប និងប្រកួតប្រជែងកើតឡើង។

ភាពហត់នឿយរបស់មនុស្សភាគច្រើនមិនបានកើតឡើងព្រោះតែអ្វីដែលខ្លួនកំពុងតែធ្វើនោះទេ ប៉ុន្តែវាកើតចេញពីអារម្មណ៍ដែលគិតថា ជីវិតគួរតែមានអ្វីច្រើនជាងនេះ គួរតែល្អជាងនេះ និងគួរតែរីកចម្រើនជាងនេះ រហូតដល់យើងភ្លេចគិតថា “តើជីវិតដែលមានក្ដីសុខពិតប្រាកដសម្រាប់អ្នក គឺបែបណា?”
មនុស្សម្នាក់ៗមានចង្វាក់ជីវិតផ្សេងគ្នា អ្នកខ្លះអាចលឿន អ្នកខ្លះអាចយឺត វាជាច្រើនធម្មតាដែលមិនអាចប្រកែកបាន។ ដូច្នេះ វាជារឿងសំខាន់ដែលអ្នកត្រូវត្រឡប់មករស់នៅជាមួយនឹងចង្វាក់ជីវិតរបស់ខ្លួនឯង និងទទួលស្គាល់ថា “ភាពធម្មតា” នេះ មិនមែនជាសត្រូវនៃជីវិតដ៏ល្អនោះទេ។ ផ្ទុយមកវិញ “ភាពធម្មតា” គឺជាសេចក្ដីសុខពិតប្រាកដ ដែលជីវិតអ្នកកំពុងតែមាន ដោយមិនចាំព្យាយាមប្រកួតប្រជែងជាមួយនរណា ឬដណ្ដើមអ្នកណា។

ក្ដីសុខដែលអ្នកក្រោកឡើងដោយមិនមានអារម្មណ៍ថា ត្រូវប្រញាប់ធ្វើអ្វីមួយ ក្ដីសុខដែលអ្នកអាចអង្គុយញ៉ាំអាហារធម្មតាៗដោយមិនគិតច្រើន ក្ដីសុខដែលអាចអនុញ្ញាតឱ្យអ្នកបានសម្រាកដោយមិនមានអារម្មណ៍ខុស។
ជីវិតដែលមានក្ដីសុខ មិនមែនជាជីវិតដែលពោរពេញទៅដោយរឿងរ៉ាវរំភើបដែលចូលមកមានវត្តមានក្នុងរយៈពេលខ្លីនោះទេ តែជាជីវិតដែលមិនចាំបាច់បង្ខំចង្វាក់ជីវិតរបស់ខ្លួនឯងឱ្យដើរស្មើអ្នកណា និងមិនបាច់ប្រញាប់ប្រញាល់ធ្វើអ្វីមួយដើម្បីឱ្យត្រូវតាមការរំពឹងទុករបស់មនុស្សជុំវិញខ្លួន។ ជីវិតដែលមានក្ដីសុខ ជាជីវិតដែលអ្នកអនុញ្ញាតឱ្យខ្លួនឯងដើរយឺតជាងមុនខ្លះ ស្ងប់ស្ងាត់ខ្លះ ទន់ជ្រាយខ្លះ និងសុំរស់នៅជាខ្លួនឯងជាមួយខ្លួនឯង។
ការជ្រើសរើសប្រើប្រាស់ជីវិតធម្មតាតែសប្បាយចិត្ត មិនមែនជាការបោះបង់ខ្លួនឯងចោលនោះទេ ប៉ុន្តែគឺជាការជ្រើសរើសឱ្យអ្នកបានរស់នៅជីវិតរបស់អ្នកបានយ៉ាងពិតប្រាកដ មិនមែនជាជីវិតដែលសង្គមរំពឹងទុក មិនមែនជាជីវិតដែលអ្នកចង់រត់ចេញពីវា៕
