បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រភេទសត្វកម្រ និងជុតផុតពូជ ច្រើននៅឧទ្យានជាតិវីរៈជ័យ ត្រូវបានកត់ត្រាតាមរយ:ម៉ាស៊ីនថតស្វ័យប្រវត្ត

ប្រភេទសត្វកម្រ និងជុតផុតពូជ ច្រើននៅឧទ្យានជាតិវីរៈជ័យ ត្រូវបានកត់ត្រាតាមរយ:ម៉ាស៊ីនថតស្វ័យប្រវត្ត

ក្រសួង​បរិស្ថាន​បាន​បង្ហាញ​រូបភាព​ជាច្រើន​សន្លឹក ដែល​ថត​បាន​តាម​រយៈ​កាមេរ៉ា​បង្កប់​ក្នុង​ព្រៃ ហើយ​ក្នុង​នោះ​ឃើញ​មាន​ប្រភេទ​សត្វ​កម្រ​ៗ​សន្ធឹក។ ការ​សិក្សា​ស្រាវជ្រាវ​ជីវៈ​ចម្រុះ​ដោយ​ម៉ាស៊ីន​ថត​ស្វ័យប្រវត្ត ដែល​ធ្វើ​ឡើង​នៅ​ចន្លោះ​ខែ​មករា ដល់​ខែ​សីហា ឆ្នាំ២០២៥ ប្រភេទ​សត្វ​សំខាន់​ជាច្រើន កំពុង​មាន​វត្តមាន នៅ​ក្នុង​ឧទ្យាន​ជាតិ​វីរៈ​ជ័យ។

Advertisement

ប្រភេទ​សត្វ​សំខាន់​ជាច្រើន ដែល​កំពុង​មាន​វត្តមាន​នៅ​ក្នុង​ឧទ្យាន​ជាតិ​វីរៈ​ជ័យ​ស្ថិត​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា ដែល​ជា​ជម្រក​ដ៏​មាន​សារៈសំខាន់​សម្រាប់​សត្វ​ព្រៃ​គ្រប់​ប្រភេទ។ តាមរយៈ​កិច្ច​សហការ​រវាង អង្គការ​សត្វព្រៃ និង​រុក្ខជាតិ ជាមួយ​ក្រសួង​បរិស្ថាន ដោយ​មាន​ការ​គាំទ្រ​ពី​មន្ទីរ​បរិស្ថាន​ខេត្ត​រតនគីរី និង​ការ​ចូលរួម​ពី​ជនជាតិ​ដើម​ភាគ​តិច និង​សហគមន៍​មូលដ្ឋាន បាន​រក​ឃើញ​ប្រភេទ​សត្វ​សំខាន់ៗ ដែល​កត់ត្រា​បាន ៤២ ប្រភេទ​ដូចជា ថនិកសត្វ ៣២ ប្រភេទ, បក្សី ៩ ប្រភេទ និង​ពួក​ល្មូន ១ ប្រភេទ។

សម្រាប់​ប្រភេទ​សត្វ​ដែល​កត់ត្រា​ខាងលើ​នេះ​មាន ២ ប្រភេទ​ជា​សត្វ​ជិត​ផុតពូជ​បំផុត, ៥ ប្រភេទ​ជា​សត្វ​ជិត​ផុតពូជ និង ១៣ ប្រភេទ​សត្វ​ងាយ​រងគ្រោះ ដោយ​ឡែក​កំណត់ត្រា​វីដេអូ​បាន​កត់​នូវ​ហ្វូង​ដំរី​អាស៊ី ដែល​ជា​សក្ខីភាព​បង្ហាញ​ពី​មោទនភាព និង​ភាព​សមស្រប​នៃ​ទី​ជម្រក​ធម្មជាតិ​នៃ​តំបន់​ឧទ្យាន​ជាតិ​វីរៈ​ជ័យ។

ប្រភេទសត្វកម្រសំខាន់ៗជាច្រើន រួមមាន​ ដំរី​អាស៊ី, ឆ្កែព្រៃ,ខ្លា​ពពក ខ្លា​លឿង​មាស, កេង​កងធំ, ខ្លា​ភ្ញី​ថ្មកែវ, រញី​ប្រផេះ, ក្ងោក, ស្វា​កន្ទុយ​ស, ពង្រូល និង​ប្រភេទ​សត្វ​ផ្សេង​ៗ​ជាច្រើន​ទៀត៕

រូបភាព៖ ក្រសួងបរិស្ថាន

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា