បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
«ដី​រលុះ​ធំ» រមណីយដ្ឋាន​ធម្មជាតិ​ដ៏កម្រក្នុង​ខេត្ត​ឧត្តរមានជ័យ ដែលមានដី​ច្រោះ​ផុស​ត្រដែត​ជា​ជួរៗ

«ដី​រលុះ​ធំ» រមណីយដ្ឋាន​ធម្មជាតិ​ដ៏កម្រក្នុង​ខេត្ត​ឧត្តរមានជ័យ ដែលមានដី​ច្រោះ​ផុស​ត្រដែត​ជា​ជួរៗ

ជា​តំបន់​ដី​ច្រោះ​មួយ​កន្លែង​ដែល​មាន​ផ្ទាំង​ដី​ផុស​ត្រដែត​ឡើង​ជា​ជួរៗ​បង្កើត​បាន​ភាព​ទាក់ទាញ​មួយ​ដ៏​កម្រ​ក្បែរ​ជើង​ភ្នំ​មួយ​ក្នុង​ខេត្ត​ឧត្តរមានជ័យ។ ទី​នោះ​ត្រូវ​បាន​អ្នក​ស្រុក​ហៅ​ថា រមណីយដ្ឋាន «ដី​រលុះ​ធំ»។

Advertisement

មិន​ធ្លាប់​ដឹង​សោះ​ថា​ខេត្ត​ឧត្តរមានជ័យ​មាន​តំបន់​ទេសចរ​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​និង​កម្រ​បែប​នេះ ត្បិត​ជា​ផ្ទាំង​ដី​ច្រោះ​ដែល​ផុស​ឡើង​ជា​ជួរៗ​នៅ​តាម​ជើង​ភ្នំ ដែល​អ្នក​ស្រុក​នៅ​តំបន់​នោះ​ហៅ​ថា «ដី​រលុះ​ធំ» និង​បាន​ក្លាយ​ជា​តំបន់​ទេសចរ​ធម្មជាតិ​ដ៏​ទាក់ទាញ​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ។ រមណីយដ្ឋានដីរលុះធំ ជាទីកន្លែងធម្មជាតិជាមួយទេសភាពដ៏អស្ចារ្យ ផ្ទៃដីមានសណ្ឋានដូចជាដំបូកតូចធំ ព្រោងព្រាត អមដោយចង្អូរដែលកើតឡើងពីលំហូរទឹក និងជញ្ជាំងដីខ្ពស់ទាប មានពណ៌ប្រផេះ ស្រដៀងនឹងដីឥដ្ឋដែលដុតមិនទាន់ឆ្អិន បង្កើតជាទិដ្ឋភាពប្លែកភ្នែក និងគួរឱ្យចាប់អារម្មណ៍៕

រមណីយដ្ឋាន​ដ៏​ស្រស់​ស្អាត​មួយ​នេះ​មាន​ទី​តាំង​នៅ​ក្បែរ​ជើង​ភ្នំ មាន​ចម្ងាយ​ប្រមាណ ១៨ គីឡូម៉ែត្រ ពី​ទី​រួម​ខេត្ត​ឧត្តរមានជ័យ ស្ថិត​ក្នុង​ភូមិ​សាស្ត្រ​ជាប់​ព្រំ​ប្រទល់​រវាង​សង្កាត់​កុន​ក្រៀល និង​សង្កាត់​បន្សាយ​រាក់ ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ៕

រូបភាព ៖ មន្ទីរទេសចរណ៍ ខេត្តឧត្តរមានជ័យ

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា