បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស្រឡាញ់មិត្តអស់ពីចិត្ត តែអត់ចូលចិត្តសង្សារមិត្ត ត្រូវដោះស្រាយបែបណា?

ស្រឡាញ់មិត្តអស់ពីចិត្ត តែអត់ចូលចិត្តសង្សារមិត្ត ត្រូវដោះស្រាយបែបណា?

នៅពេលដឹងថា មិត្តជិតស្និទ្ធកំពុងមានសង្សារ អ្នកអាចនឹងរំភើប ចង់ដឹង ចង់ស្គាល់ថា គេនោះជានរណា។ ក៏ប៉ុន្តែនៅពេលដែលបានស្គាល់ហើយ អ្នកបែរជាមានអារម្មណ៍ថា មិនចូលចិត្តសង្សាររបស់មិត្តភក្ដិអ្នកទៅវិញ។ ស្រឡាញ់មិត្តភក្ដិណាស់ តែមិនចូលចិត្តសង្សារគេ តើអ្នកគួរធ្វើបែបណា?

Advertisement

មុននឹងឈានដល់ដំណោះស្រាយ អ្នកត្រូវរកឱ្យឃើញនូវមូលហេតុពិតប្រាកដដែលនាំឱ្យអ្នកមិនចូលចិត្តមនុស្សម្នាក់នោះសិន។  អ្នកជំនាញផ្នែកទំនាក់ទំនង Kaylee Rose Friedman បានពន្យល់ពីមូលហេតុចម្បងៗចំនួន ២ ដែលអាចធ្វើឱ្យអ្នកមិនចូលចិត្តសង្សារមិត្តភក្ដិបាន។

ទី១ អាចមកពី បុគ្គលនោះប្រព្រឹត្តមិនល្អដាក់មិត្តភក្ដិអ្នក ដូចជាការឱ្យមិត្តភក្ដិអ្នកកាន់របស់ធ្ងន់ៗតែឯង និយាយបំបាក់មុខ ឬសូម្បីតែការផិតក្បត់ជាដើម។ ទី២ អាចមកពី អត្តចរិត និងចំណង់ចំណូលចិត្តរបស់អ្នក និងសង្សារមិត្តមិនត្រូវគ្នាជាដើម។

ទោះក្នុងហេតុផលណាក៏ដោយ មនុស្សម្នាក់នោះគឺជាសង្សារមិត្តភក្ដិ ដែលអ្នកគ្មានជម្រើសថា នឹងគួររាប់អាន ឬមិនរាប់អាននោះទេ។ ក្រោមហេតុផលថា អ្នកក៏មិនអាចឈប់រាប់អានមិត្ត ព្រោះតែមិនចូលចិត្តសង្សារគេ ហើយអ្នកក៏មិនអាចមិនមានទំនាក់ទំនងជាមួយនឹងបុគ្គលនោះសោះ នៅពេលដែលចេញទៅជួបជាមួយនឹងមិត្តភក្ដិដែរ។​ ខណៈមិត្តភក្ដិរបស់អ្នកក៏អាចមើលឃើញចំណុចល្អរបស់សង្សារគេ ដែលអ្នកមើលមិនឃើញដូចគ្នា។

សម្រាប់បញ្ហានេះ វាមិនមានវិធីសាស្រ្តជាក់លាក់ណាមួយដែលអាចកំណត់ថា ជាវិធីសាស្រ្តដែលត្រឹមត្រូវបំផុតទេ។ យ៉ាងណាមិញ Rachel Sussman អ្នកជំនាញផ្នែកសង្គមកិច្ចបានណែនាំថា អ្នកគួរសង្កេតមើលសិន កុំទាន់អាលនិយាយអ្វីទាំងអស់ ប៉ុន្តែត្រូវពិនិត្យមើលថា តើគេប្រព្រឹត្តដាក់មិត្តអ្នកយ៉ាងដូចម្តេច? តើគេផ្តល់កិត្តិយសឱ្យអ្នក និងមនុស្សជុំវិញខ្លួនដែរឬទេ?

ប្រសិនបើគេគ្រាន់តែមានចរិតមិនត្រូវជាមួយអ្នក តែមិនបានធ្វើបាបមិត្តអ្នកទេ អ្នកគួរតែគ្រប់គ្រងអារម្មណ៍ខ្លួនឯងវិញ។ បើអាចដើរជាមួយគ្នាបានខ្លះ អ្នកអាចបន្តជួបគ្នាហើយព្យាយាមសិក្សាពីគេ តែបើសិនជាអ្នក និងសង្សារមិត្តភក្ដិពិតជាមិនចុះសម្រុងគ្នាពិតមែន អ្នកអាចកាត់បន្ថយការជួបគ្នា ជួបតែក្នុងឱកាសពិសេសក៏បាន។

យ៉ាងណាមិញ ក្នុងករណីដែលមិត្តរបស់អ្នកសួរនាំ ឬចាំបាច់ត្រូវប្រាប់ដោយមិនអាចរំលងបាន អ្នកគួរប្រយ័ត្នចំពោះពាក្យសម្ដីខ្លួនឯង និងគិតដល់អារម្មណ៍របស់មនុស្សម្នាក់ទៀត។ មិត្តភក្ដិអ្នកក៏ប្រហែលជាមិនសប្បាយចិត្តដូចគ្នា​ នៅពេលដែលគេដឹងថា អ្នកមិនចូលចិត្តមនុស្សដែលគេជ្រើសរើស។ ដូចគ្នាដែរ សូមគោរពការសម្រេចចិត្តរបស់មិត្តអ្នក។

បើទោះបីជាជិតស្និទ្ធគ្នាកម្រិតណា រឿងបេះដូង គឺជារឿងដែលពិបាកនិយាយគ្នា។ ការដែលអ្នកចូលចិត្ត ឬមិនចូលចិត្ត ប្រហែលជាមិនសំខាន់ស្មើនឹងក្តីសុខរបស់មិត្តអ្នកទេ។ ទន្ទឹមគ្នានេះ ក៏មិនប្រាកដថា មនុស្សដែលអ្នកមិនចូលចិត្ត មិនអាចធ្វើជាដៃគូជីវិតដ៏ល្អរបស់មិត្តអ្នកបានឡើយ។ ទំនាក់ទំនងស្នេហារបស់នរណាម្នាក់ មិនគួរជាហេតុផលនៃការបញ្ចប់មិត្តភាពនោះទេ៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា