បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកកំពង់សោមត្រៀមសប្បាយ! ភេសជ្ជៈប៉ូវកម្លាំងកម្ពុជា ប្រមូលកីឡាករជួរមុខលំដាប់ប្រទេសទៅប្រកួតជុំគ្នានៅកណ្តាលទីក្រុង

អ្នកកំពង់សោមត្រៀមសប្បាយ! ភេសជ្ជៈប៉ូវកម្លាំងកម្ពុជា ប្រមូលកីឡាករជួរមុខលំដាប់ប្រទេសទៅប្រកួតជុំគ្នានៅកណ្តាលទីក្រុង

បងប្អូនអ្នកកំពង់សោមដឹងតែសប្បាយភ្នែកហើយ!

Advertisement

ភេសជ្ជៈប៉ូវកម្លាំងកម្ពុជា  ប្រមូលកីឡាករជួរមុខលំដាប់ប្រទេសទៅប្រកួតជុំគ្នានៅកណ្តាលក្រុងព្រះសីហនុ ដែលធ្វើឡើងជាប់ៗគ្នារហូតដល់៥ថ្ងៃជាប់គ្នាតែម្តង។ក្នុងនោះ ៤ថ្ងៃមានព្រឹត្តិការណ៍ប្រដាល់គុនខ្មែរជើងឯកពិភពលោក ដែលមានការចូលរួមជាង ២០ប្រទេសទូទាំងពិភពលោក។

ហើយនៅថ្ងៃចុងក្រោយនឹងមានការប្រគំតន្រ្តីចំថ្ងៃទិវានៃក្តីស្រលាញ់១៤កុម្ភៈ ដែលមហាព្រឹត្តិការណ៍តន្រ្តីយក្សនេះមានឈ្មោះថា Valentine loving day concert ដែលចូលរួមចែកភាពសប្បាយរីករាយ និងក្តីស្រលាញ់ពីកំពូលតារាចម្រៀងមកពីផលិតកម្ម GALAXY Leng Navatra។

គួរឱ្យដឹងផងដែរថា កីឡាករដែលមកពីគ្រប់ប្រទេសទាំងអស់ គឺចូលរួមប្រកួតលក្ខណៈគុនខ្មែរ។ ដូច្នេះនេះជាការចូលរួមបង្ហាញគុនខ្មែរទៅកាន់ពិភពលោក និងទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ផងដែរ។ ហើយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ កំពុងខិតខំធ្វើយ៉ាងណា ដើម្បីដាក់វិញ្ញាសាប្រដាល់គុនខ្មែរនេះ ចូលទៅក្នុងកីឡាអូឡាំពិក ដោយលក្ខខណ្ឌក្នុងការដាក់បញ្ចូលនោះ តម្រូវឱ្យមានការគាំទ្រនិងឯកភាពយ៉ាងតិច៧២ប្រទេស ខណៈបច្ចុប្បន្នមាន៥០ប្រទេសជាងទៅហើយដែលបានចូលរួមគាំទ្រគុនខ្មែរ ដូច្នេះហើយសូមបងប្អូនចូលរួមគាំទ្រនិងផ្សព្វផ្សាយគុនខ្មែរឱ្យបានច្រើនកុះករបន្ថែមទៀត។

ភេសជ្ជៈប៉ូវកម្លាំងកម្ពុជា លើកស្ទួយនិងគាំទ្រគុនខ្មែរទៅឆាកអន្តជាតិយ៉ាងពេញទំហឹង!

ភេសជ្ជៈប៉ូវកម្លាំងកម្ពុជាឧបត្តម្ភផ្តាច់មុខមហាព្រឹត្តិការគុនខ្មែរជើងឯកពិភពលោក ២០២៦!

ព្រឹត្តិការណ៍នេះប្រព្រឹត្តឡើងដោយមានការចូលរួមសហការរៀបចំដោយ សហព័ន្ធកីឡាគុនខ្មែរអន្តរជាតិ និង សហការដោយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ហើយ ឧបត្តម្ភផ្តាច់មុខដោយ ភេសជ្ជៈប៉ូវកម្លាំងកម្ពុជា៕

កញ្ញា ទ្រីយ៉ា | Ms. Trya

កញ្ញា ទ្រីយ៉ា | Ms. Trya

នាងខ្ញុំជានិស្សិតបញ្ចប់ការសិក្សាផ្នែកភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង និងធ្លាប់ធ្វើការងារការិយាល័យជាង ២ឆ្នាំ ហើយបច្ចុប្បន្ននាងខ្ញុំជាអ្នកសរសេរមាតិកានៅ AMS Infotainment។ នាងខ្ញុំនឹងនាំយកនូវមាតិកាថ្មីៗ ប្លែកៗទាក់ទងម្ហូបអាហារ និងកន្លែងដើរកម្សាន្ត ដើម្បីចែករំលែកដល់ប្រិយមិត្ត។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា