បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តំបន់កម្សាន្ត Pub Street សៀមរាប ឈរនៅលំដាប់លេខ២ ក្នុងចំណោមផ្សាររាត្រីល្បីៗនៅអាស៊ីនិងអឺរ៉ុប

តំបន់កម្សាន្ត Pub Street សៀមរាប ឈរនៅលំដាប់លេខ២ ក្នុងចំណោមផ្សាររាត្រីល្បីៗនៅអាស៊ីនិងអឺរ៉ុប

តំបន់​កម្សាន្ត​ពេល​រាត្រី Pub Street ក្នុង​ខេត្ត​សៀមរាប ​ឈរ​នៅ​លំដាប់​ថ្នាក់​លេខ​២ ក្នុង​តារាង​កំពូល​ផ្សារ​រាត្រី​ល្បី​ៗ​ទាំង១០ក្នុង​តំបន់​អាស៊ី​និង​អឺរ៉ុប។ នេះ​បើ​តាម​ការ​បង្ហោះ​ជូន​លើ​វេបសាយ​អន្តរជាតិ TRAVELBAG។

Advertisement

វេប​សាយ​ដដែល​នេះ​បាន​ឱ្យ​ដឹង​ថា តំបន់​ផាប់​ស្ទ្រីត (Pub Street) សៀមរាប​បាន​ក្លាយ​ជា​គោល​ដៅ​ទេសចរណ៍​ សម្រាប់​ការ​ដើរ​កម្សាន្ត​នា​ពេល​រាត្រី ក្នុង​ចំណោម​តំបន់​ផ្សារ​រាត្រី​ល្បីៗ​ទាំង ១០ លើ​ពិភពលោក​។ Top 5 នៃ​ផ្សារ​រាត្រី​ល្បី​ៗមាន​ដូច​ជា Chatuchak Weekend Market-Thailand , Pub Street-Cambodia, Jodd Fairs Night Market-Thailand ,Petaling Street Market- Malaysia, Shilin Night Market-Taiwan និង​បន្ត​បន្ទាប់​មាន​ដូច​ជា Ningxia Night Market — Taipei, Taiwan, Queens Night Market — New York City, USA, Chiang Rai Night Market — Chiang Rai, Thailand, 626 Night Market — Los Angeles Area, USA, Bugis Street Market — Singapore ។

តាម​រយៈ​ភ្ញៀវ​ទេសចរ​ដែល​ធ្លាប់​ទទួល​បទ​ពិសោធន៍​ដើរ​កម្សាន្ត​ក្នុង​តំបន់ Pub Street នៃ​ខេត្ត​សៀមរាប បាន​ចំណាត់​ថ្នាក់​ខ្ពស់​លើ​ផ្នែក​សុវត្ថិភាព​ដែល​អាច​ភ្ញៀវ​ទេសចរ​ដើរ​លេង​កម្សន្ត​បាន​ដោយ​គ្មាន​ការ​ព្រួយ​បារម្ភ ឬ​ភ័យ​ខ្លាច។ បន្ថែម​ពី​នេះ តំបន់ Pub Street សៀមរាប ក៏​ជា​ទីតាំង​ល្បី​ឈ្មោះ​មួយលើ​បណ្ដាញ​សង្គម Tik Tok តាម​រយៈ​ការ​ចែក​រំលែក​បទ​ពិសោធន៍​ផ្សេងៗ ដូចជា​ការ​ដើរ​កម្សាន្តក្នុងផ្សារ ការ​ភ្លក់​អាហារ Local និង​បរទេស និងការធ្វើ​ដំណើរតាម តុកតុក ​ពី​អ្នក​បើកបរ​ជា​ជន​ខ្មែរ ការ​ទស្សនា​វប្បធម៌ ប្រពៃណី របាំ និង​ការ​កម្សាន្ត​បែប​ខ្មែរ​ជា​ច្រើន​ទៀត។

គួរ​ឱ្យ​ដឹង​ថា ផ្សារ​រាត្រី Pub Street ក្នុង​ខេត្ត​សៀមរាប​ជា​បេះដូង​រស់​រវើក​នា​ពេល​រាត្រី ដែល​មាន​បញ្ចូល​នូវ​សកម្មភាព​ច្រើន​យ៉ាង​នៃ​ពន្លឺ​ភ្លើង​ចម្រុះ​ពណ៌​តាម​រយៈ​ភ្ញៀវ​ចម្រុះ​ជាតិ​សាសន៍​ដែល​ដើរ​កម្សាន្ត​នៅ​ទី​នោះ​បន្ទាប់​ពី​ចំណាយ​ពេល​​ទស្សនា​ប្រាសាទ​អង្គរវត្ត និង​ប្រាសាទ​បុរាណ​ជា​ច្រើន​ទៀត​របស់​ខ្មែ​លើ​ទឹក​ដី​នៃ​ខេត្ត​សៀមរាប។ Pub Street ជាទីកន្លែងពេញនិយមសម្រាប់អ្នកដែលមានចំណូលចិត្តលើការរួមបញ្ចូលម្ហូបអាហារ វប្បធម៌ និងការកម្សាន្តក្នុងកន្លែងតែមួយ៕

Source : https://www.travelbag.co.uk/blog/culture/the-top-destinations-for-night-markets

រូបភាព ៖ SEA Infographics & Tripadvisor

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា