បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ដល់ទឹកដីអង្គរ គណៈប្រតិភូ-ក្រុមនារី គ្រប់ជាតិសាសន៍ផ្ដើមបេសកកម្មនៅប្រាសាទអង្គរវត្ត

ដល់ទឹកដីអង្គរ គណៈប្រតិភូ-ក្រុមនារី គ្រប់ជាតិសាសន៍ផ្ដើមបេសកកម្មនៅប្រាសាទអង្គរវត្ត

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​នៃ​ការ​រៀប​ចំ មហា​សន្និបាត WAGGGS លើក​ទី​៣៩ និង​កិច្ច​ប្រជុំ OB-PS លើក​ទី​៤២ កម្ពុជា​បាន​បង្ហាញ​កិច្ច​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ ចំពោះ​វត្តមាន​គណៈប្រតិភូ​មក​ពី​គ្រប់​ទិសទី​ជុំ​វិញ​ពិភពលោក​ដើម្បី​ចូល​រួម​ព្រឹត្តិការណ៍​ក្នុង​ឆ្នាំ​នេះ។

Advertisement

លើស​ពី​កិច្ច​ស្វាគមន៍ ក្នុង​ថ្ងៃ​ទី​១ នៃ​ព្រឹត្តិការណ៍​មហា​សន្និបាត ពោល​គឺកាលពី​ថ្ងៃ​១៤ ខែមិថុនា ឆ្នាំ ២០២៦ សមាគម​កាយឫទ្ធិ​នារី​កម្ពុជា បាន​រៀប​ចំ​កម្មវិធី «បេសកកម្ម​ស្វែង​រក​ទីតាំង» នៅ​ប្រាសាទ​អង្គរវត្ត។ បេសកកម្ម​នេះ​តម្រូវ​ឱ្យ​គណៈប្រតិភូ​-យុវតី បង្កើត​ជា​ក្រុម ហើយ​ប្រណាំងប្រជែងគ្នាដើម្បីស្វែងរកបណ្ណាល័យបុរាណ ដែលជាអគារថ្មភក់ភ្លោះ ព្រមទាំងអាថ៌កំបាំងនៃបន្ទប់គក់ទ្រូង (Echo Chamber) ដែលសំឡេងរំញ័រនៃការគក់ទ្រូងតំណាងឱ្យការតភ្ជាប់ផ្លូវចិត្តដ៏ពិសិដ្ឋ រួមទាំងផ្ទាំងចម្លាក់បុរាណដ៏ល្បីល្បាញ «ការកូរសមុទ្រទឹកដោះ» ដែលបង្ហាញពីតុល្យភាព និងស្មារតីសាមគ្គីភាព។

ទិដ្ឋភាព​ដ៏​សែន​រំភើប​នៃ​បេសកកម្ម​មួយ​នេះ​បាន​បង្ហាញ​ពី​ការ​ផ្សារ​ភ្ជាប់​នៃ​ផ្លូវ​ចិត្ត​ដ៏​សែន​ជ្រាល​ជ្រៅ ស្មារតី​សាមគ្គី​ភាព និង​ការ​ព្យាយាម​ស្វែង​យល់​ពី​វប្បធម៌​របស់​កម្ពុជា ដែល​មាន​នៅ​លើ​ទឹក​ដី​អង្គរ​តាំង​ពី​យូរ​លង់​មក​ហើយ។ គួរ​ឱ្យ​ដឹង​ថា ទិដ្ឋភាពនៃ កិច្ចប្រជុំក្រុមប្រឹក្សាភិបាលសហគមន៍ គឺលើសពីការរៀបចំសម្រាប់មហាសន្និបាត ពោលគឺជាការឆ្លុះបញ្ចាំង ការពិភាក្សាផ្លាស់ប្តូរមតិយោបល់ និងការរួមគ្នាគូសវាសទិសដៅអនាគតសម្រាប់កុមារី និងយុវតីនៅជុំវិញសកលលោក។

គួរ​បញ្ជាក់​បន្ថែម មហា​សន្និបាត WAGGGS លើក​ទី​៣៩ និង​កិច្ច​ប្រជុំ OB-PS លើក​ទី​៤២ មាន​ការ​ចូល​រួម​ពី​ប្រតិភូពិភពលោក ៦០០ នាក់​មក​ពី​ប្រទេស​ផ្សេងៗ​គ្នា​ជាច្រើន។ ជាមួយ​គ្នា ការ​រៀប​ចំ​ក្នុង​ឆ្នាំ​នេះ​ធ្វើ​ឡើង​ក្នុង​ខេត្ត​សៀមរាប នៃ​ទឹក​ដី​ប្រទេស​កម្ពុជា ចាប់​ពី​ថ្ងៃ​ទី ១៤ ដល់​ថ្ងៃ​ទី ១៩ ខែ មិថុនា ឆ្នាំ ២០២៦៕

រូបភាព ៖  Girl Guides Association of Cambodia

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា