ស្រីនា និង វិសាល ទៅទទួលពានរង្វាន់ Stellar Creator Award នៅប្រទេសចិន
នេះមិនមែនជាលើកទី១សម្រាប់គូស្វាមីភរិយា ជា ស្រីនា និង ហេង សុខវិសាល ដែលបានទៅទទួលពានរង្វាន់នៅក្រៅប្រទេស។ ដូចថ្មីៗនេះថៅកែ We Young ទាំង ២ បានដឹកដៃគ្នាទៅចូលរួមកម្មវិធីពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី១០ និង The 1st South Asia & Southeast Asia Online Content Creators Conference។
Advertisement
ដំណើរពីកម្ពុជាលើកនេះ ស្រីនា ក៏បានពានរង្វាន់ Stellar Creator Award នៅ Yunnan ប្រទេសចិនពីកម្មវិធី The 1st South Asia & Southeast Asia Online Content Creators Conference ផងដែរ។ អ្នកបង្កើតមាតិកាលើកទឹកចិត្ត និងការអប់រំល្អៗរបស់កម្ពុជារូបនេះ បានរៀបចំខ្លួនយ៉ាងរៀបរយ ដើម្បីឡើងទៅទទួលពានរង្វាន់។
គួរបញ្ជាក់ថា The 1st South Asia & Southeast Asia Online Content Creators Conference ជាព្រឹត្តិការណ៍នេះបម្រើជាវេទិកាមួយដើម្បីប្រមូលផ្តុំអ្នកបង្កើតខ្លឹមសារឌីជីថលអន្តរជាតិល្បីៗ, អ្នកបង្កើតវីដេអូប្លុក និងអ្នកមានឥទ្ធិពលលើប្រព័ន្ធផ្សព្វផ្សាយសង្គមនៅទូទាំងអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ដើម្បីភ្ជាប់បណ្តាញ ផ្លាស់ប្តូរយុទ្ធសាស្ត្រឌីជីថល និងពង្រឹងចំណងវប្បធម៌ និងសេដ្ឋកិច្ចឆ្លងដែន៕