ភាពយន្តក្នុងវិស័យ Fashion រឿង Couture សម្ដែងដោយតារាស្រីហូលីវូដ Angelina Jolie ត្រៀមបង្ហាញវត្តមាននៅកម្ពុជា ក្នុងចំណោមភាពយន្តអន្តរជាតិល្បីៗទាំង ២៤ ចំណងជើងក្នុងព្រឹត្តិការណ៍ Cannes in Phnom Penh ។

ភាពយន្តក្នុងវិស័យ Fashion រឿង Couture សម្ដែងដោយតារាស្រីហូលីវូដ Angelina Jolie ត្រៀមបង្ហាញវត្តមាននៅកម្ពុជា ក្នុងចំណោមភាពយន្តអន្តរជាតិល្បីៗទាំង ២៤ ចំណងជើងក្នុងព្រឹត្តិការណ៍ Cannes in Phnom Penh ។

ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០២៦ Cannes in Phnom Penh លើកទី៦ នឹងនាំយកភាពយន្តអន្តរជាតិសម្បូរបែប និងចម្រុះជាតិសាសន៍ ដល់ទៅ ២៤ ចំណងជើងមកពី ១២ ប្រទេសផ្សេងគ្នាចាក់បញ្ចាំងនៅទីតាំងចំនួន២ រួមមាន៖ វិទ្យាស្ថានបារាំង និងរោងកុន Legend Exchange Square ។
ក្នុងចំណោមភាពយន្តល្បីទាំង ២៤ ចំណងជើង រឿង Couture របស់ អេនចូលីណា ជូលី ត្រូវបានជ្រើសយកមកចាក់បញ្ចាំង Grand Opening Night ជាផ្លូវការនៃកម្មវិធី Cannes in Phnom Penh,6th ហើយរាត្រីនៃការចាក់បញ្ចាំងភាពយន្តនៃវិស័យហ្វេសសិនមួយនេះក៏មានការរៀបចំជាវេទិកាសំនួរ-ចម្លើយទៅកាន់អ្នកដឹកនាំរឿងលោក Alice Winocour ផងដែរ។



ក្រៅអំពីភាពយន្ត Couture ក៏មានការចាក់បញ្ចាំងភាពយន្តល្បីៗជាច្រើនផ្សេងទៀត ដែលសុទ្ធសឹងជាភាពយន្តក្នុងតារាងមហោស្រពភាពយន្តនៃទីក្រុងកាន ប្រទេសបារាំង។ ការបង្ហាញវត្តមាននៃភាពយន្តអន្តរជាតិច្រើនចំណងជើងនៅកម្ពុជាលើកនេះ មិនត្រឹមតែជាការបើកបង្ហាញផ្លូវការនៃកម្មវិធីកាននៅភ្នំពេញ តែជាការផ្ដល់ជូននូវទស្សនីយភាព ចំណីចក្ខុ សម្រាប់អ្នកស្រលាញ់ចូលចិត្តវិស័យច្នៃម៉ូត ការដើរម៉ូត រួមទាំងការផលិតខ្សែភាពយន្ត តែជាការផ្ដល់ឱកាសបន្ថែមសម្រាប់ផលិតករវ័យក្មេង ជាពិសេសអ្នកស្រលាញ់វិស័យខ្សែភាពយន្តនៅកម្ពុជាផងដែរ៕
ចុចទីនេះសម្រាប់ព័ត៌មានបន្ថែម៖ https://www.ifcambodge.com/fr/culture/en-ce-moment/au-cinema/cannes-a-pp/?fbclid=IwY2xjawRvrjFleHRuA2FlbQIxMABicmlkETFZNkVHQjV6aDY1R1NNcTZ1c3J0YwZhcHBfaWQQMjIyMDM5MTc4ODIwMDg5MgABHqi8qQ1gj9yukjAR7Q3qP8yHvcMmmZxcLKu_EOABdbyeJRi0grrVkompKpI4_aem_qQxUgjp6pvbTXmrbFTrcgg
រូបភាព ៖ Cannes à Phnom Penh
