បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ដាដាវ ពូកែ​ជ្រើស​ឈុត​ចូលរួម​កម្មវិធី មិន​ត្រឹម​ស្អាត ថែម​ទាំង​សក្ដិសម​សម្រាប់​កម្មវិធី​ផ្លូវ​ការ

ដាដាវ ពូកែ​ជ្រើស​ឈុត​ចូលរួម​កម្មវិធី មិន​ត្រឹម​ស្អាត ថែម​ទាំង​សក្ដិសម​សម្រាប់​កម្មវិធី​ផ្លូវ​ការ

មិន​សរសើរ​មិន​បាន បង្ហាញ​វត្តមាន​ចូល​រួម​កម្មវិធី​ឡើង​គេហដ្ឋាន​ថ្មី​របស់​តារា​ស្រី សុភ័ក្ត្រ កុសុម៉ា កាល​ពី​ម្សិល​មិញ ដាដាវ បាន​ជ្រើស​ឈុត​ខ្មែរ​ដែល​មាន​ពណ៌ Silver Champagne ដែល​ឈុត​នេះ​មិន​ត្រឹម​ស្រស់​ស្អាត ថែម​សក្ដិសម​សម្រាប់​ពិធី​បែប​ផ្លូវ​ការ ឬ​ក៏​ជា​ពិធី​មង្គល។

Advertisement

ស្រី​ស្អាត ដាដាវ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា INFLUENCER តារា​បង្ហាញ​ម៉ូត និង​ជា​អ្នក​ជំនួញ​វ័យ​ក្មេង​ក្នុង​វិស័យ គ្រឿងសម្អាង។ អ្នក​ម៉ាក់​វ័យ​ក្មេង​រូប​នេះ​តែង​បង្ហាញ​ភាព​លេច​ធ្លោ​លើ​ការ​តុបតែង​ខ្លួន​ក្នុង​កម្មវិធី​នា​នា​ទាំង​ក្នុង​និង​ក្រៅ​សិល្បៈ។ ជាក់​ស្ដែង ម្សិល​មិញ​នេះ ដាដាវ និង​ស្វាមី​សង្ហា​កូន​កាត់​ចិន​បាន​ដឹក​ដៃ​គ្នា​ជា​គូ​ចូល​រួម​កម្មវិធី​ឡើង​គេហដ្ឋាន​ថ្មី​របស់​តារា​សម្ដែង​ស្រី​សម្បុរ​ស្រអែម​ស្រស់ សុភ័ក្ត្រ កុសុម៉ា។

ចូល​រួម​នា​លើក​នេះ ទាំង ដាដាវ និង​ស្វាមី បាន​ស្លៀក​ឈុត​ខ្មែរ ដែល​មើល​ទៅ​ពិត​ជា​ស្រស់​ស្អាត​ខ្លាំង និង​ទាក់​ភ្នែក​មែន​ទែន។ ក្រឡេក​មក​មើល​ឈុត​អាវ​ខ្មែរ​និង​សំពត់​របស់ ដាដាវ គឺ​ជា​ឈុត Silver Champagne ឬ​អាច​ហៅ​ថា ប្រផេះ​ប្រាក់​ភ្លឺ Light Silvery Gray ដោយ​អាវ​មាន​ពណ៌​ស្រា​ប្រាក់​ភ្លឺ មាន​ប៉ាក់​និង​អង្កាំ​ដាំ​ឆ្លុះ​ពន្លឺ​ រីឯសំពត់​ជា​សូត្រ​ខ្មែរ​ដែល​ស៊ី​គ្នា​ជា​មួយ​អាវ។ ជា​រួម ឈុត​នេះ​មាន​ពណ៌​ស្រាល សុភាព សក្ដិសម​ជា​ឈុត​ខ្មែរ​បែប​ផ្លូវ​ការ ឬ​ពិធី​មង្គល។

រី​ឯ​ឈុត​ពេល​ល្ងាច ដាដាវ បាន​ជ្រើស​ឈុត​វែង​បែប Luxury Minimalist ដែល​ផ្ដល់​នូវ​ភាព​ទន់​ភ្លន់ ស្រស់​ស្អាត និង​ថ្លៃ​ថ្នូរ។ ពណ៌​របស់​ឈុត​គឺ Ice Blue / Powder Blue with Silver Sheen ដែល​មាន​សាច់​ក្រណាត់​ភ្លឺ​រលោង​បែប Satin ឬ Silk Satin ធ្វើ​ឱ្យ​ឈុត​ឆ្លុះ​ពន្លឺ​យ៉ាង​ស្រស់​ស្អាត។ ឈុត​នេះ​មាន​ភាព​ទាន់​សម័យ ស៊ិច​ស៊ី​បែប​សុភាព​ សម​ស្រប​សម្រាប់​កម្មវិធី​ជប់​លៀង​ផ្សេងៗ ឬ​GALA៕

រូបភាព ៖ DaaDao

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា