បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មកមើលរូបភាព ហ្វីយ៉ាតា អំឡុងពេលប្រកួត Freshie Girl មុខ Cute ខ្លាំង

មកមើលរូបភាព ហ្វីយ៉ាតា អំឡុងពេលប្រកួត Freshie Girl មុខ Cute ខ្លាំង

អ្នក​គាំទ្រ​ប្រាកដជា​ដឹង​ហើយ​ថា ថៃ នារីសុជាតា ឬឈ្មោះក្រៅ ហ្វីយ៉ាតា គឺជា​តារា​ស្រី​ដែល​មាន​ក្រុម​គ្រួសារ​ជា​អ្នក​សិល្បៈ​ស្រាប់​តែម្ដង។ មុន​មាន​ឈ្មោះ​ជា Miss Universe Cambodia 2025 តារា​ស្រី​វ័យ ៣០ ឆ្នាំ​រូប​នេះ​ក៏​ជា​ស្រី​ស្អាត ធ្លាប់​ប្រកួត​ក្នុង​កម្មវិធី Freshie Girl កាលពី​ជាង ១០ ឆ្នាំ​ម្ដង​រួច​មក​ហើយ។

កាលពី​ឆ្នាំ ២០១០ ហ្វីយ៉ាតា បាន​ចូលរួម​ប្រកួត​កម្មវិធី Freshie Boys & Girls និង​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ២។ បើ​ក្រឡេក​ទៅ​មើល​រូប​សម្រស់​របស់ ថៃ នារីសុជាតា វិញ ស្រស់​ស្អាត​មិន​ខុស​ពី​ពេល​នេះ​ឡើយ ដោយ​គ្រាន់តែ​អំឡុង​ពេល​ឆ្នាំ ២០១០ រូប​សម្រស់​អ្នកនាង​ស្អាត គួរឲ្យស្រលាញ់បែប​ក្មេង​ស្រី​ទើប​ពេញ​វ័យ។

វង់ភក្ត្រ​មូល​ក្រឡង់ កែវ​ភ្នែក​ធំ​ៗ គួរ​ឲ្យ​ខ្នាញ់ សម​នឹង​រូបរាង​ខ្ពស់​ស្រឡះ​របស់ ថៃ នារីសុជាតា ដែល​ភ្ជាប់​មក​ជាមួយ​ចំណេះដឹង​ទាំង​ផ្នែក​ភាសា​ជាតិ និង​បរទេស។ មក​ដល់​ពេលនេះ​រូប​សម្រស់ ហ្វីយ៉ាតា គ្មាន​ការ​ផ្លាស់ប្ដូរ​ឡើយ ដោយ​គ្រាន់តែ​ប្ដូរ​ស្ទីល៍​ផាត់​មុខ និង​រៀបចំ​ខ្លួន​តែ​ប៉ុណ្ណោះ។

អ្វីដែល​មិន​អាច​ប្រកែកបាន ថៃ នារីសុជាតា គឺនាង​មាន​សម្រស់​ស្អាតតាំងពីក្មេង។ មួយវិញទៀតអ្នកគាំទ្រមើលឃើញថា កូនប្រុសវ័យជាង ១០ របស់​បវរកញ្ញា​រូបនេះ គឺមាន​មុខដូចនាងខ្លាំងតែម្ដង៕

រូបភាព៖ Fiyata

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា