បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោកស្រី សុភា បុត្រឈរ ឧបត្ថម្ភ​ថវិកា ១ ម៉ឺនដុល្លារ ដល់អតីតតារាសម្ដែងជើងចាស់ ចាន់រិទ្ធ មេធានី

លោកស្រី សុភា បុត្រឈរ ឧបត្ថម្ភ​ថវិកា ១ ម៉ឺនដុល្លារ ដល់អតីតតារាសម្ដែងជើងចាស់ ចាន់រិទ្ធ មេធានី

លោកស្រី សុភា បុត្រឈរ ដែល​ទើប​ទទួល​បាន​ងារ​ជា​ឧកញ៉ា ណូ សុភា កាលពីពេលថ្មីៗនេះ ក្រោយ​បាន​ឃើញ​ពី​ទុក្ខ​លំបាក​របស់​អតីត​តារា​សម្ដែង​ប្រុស​លោក ចាន់រិទ្ធ មេធានី ជួប​ការ​លំបាក​ក្នុង​ជីវិត ព្រម​ទាំង​មាន​ជំងឺ​ប្រចាំ​កាយ​ថែម​ទៀត​នោះ បានជួយជាថវិកាមួយ​ចំនួន​ដល់​លោក។

Advertisement

អតីត​តារា​សម្ដែង​ជើង​ចាស់​លោក ចាន់រិទ្ធ មេធានី បាន​ចេញ​មុខ​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោកស្រី សុភា ដែល​ជា​ស្ត្រី​ខ្មែរ​មាន​ស្វាមី​ជា​ម្ចាស់​ក្រុមហ៊ុន​ធំ​នៅ​ប្រទេស​អាល្លឺម៉ង់។ ស្ត្រី​ខ្មែរ​ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់ធំ សុភា បុត្រឈរ បាន​ឧបត្ថម្ភ​ថវិកា១ ម៉ឺន​ដុល្លារ ដើម្បី​ជួយ​សម្រាល​ជីវភាព​របស់​លោក។

ក្នុង​វីដេអូ លោក ចាន់រិទ្ធ មេធានី ដែមានវ័យចំណាស់សក់ និងពុកចង្កាស្កូវទៅហើយនោះ បាន​ថ្លែង​ពី​អារម្មណ៍​រំភើប រីករាយ និង​ត្រេកអរ​យ៉ាង​ខ្លាំង​ដែល​អាច​ទទួល​បាន​ថវិកា​យ៉ាង​ច្រើន​លើសលប់​បែប​នេះ។ អតីត​តារា​ប្រុស​រូប​នេះ បាន​លើក​បង្ហាញ​ពី​ចំនួន​ថវិកា​ដែល​ទើប​ទទួល​បាន​ថ្មី​ៗ​ទាំង​ញ័រដៃ ហើយ​ជា​ចុងក្រោយ​លោក​បាន​ជូនពរ​លោកស្រី សុភា និង​ស្វាមី Udo Böttcher ឲ្យ​ជួប​តែ​សំណាង​ល្អ និង​ប្រកប​អ្វី​បាន​ដូច​ចិត្ត។

ចំណែក​លោកស្រី សុភា បុត្រឈរ វិញ​បាន​ឲ្យ​ដឹង​ថា “នាង​ខ្ញុំ​ក៏​សូម​អរគុណ​ចំពោះ​ការ​លះបង់​ពេល​វេលា កម្លាំងកាយ និង​ទេពកោសល្យ ដើម្បី​បង្កើត​ស្នាដៃ​សិល្បៈ​ដ៏​មាន​តម្លៃ​ជូន​សង្គមជាតិ។ ទោះបីជា​ពេល​នេះ​បង​បាន​ចូល​និវត្តន៍ និង​កំពុង​ជួប​ការ​លំបាក​ក្នុង​ជីវភាព​ក៏ដោយ សូម​កុំ​បាត់បង់​ក្តី​សង្ឃឹម និង​កម្លាំងចិត្ត។ ស្នាដៃ និង​ការ​ចងចាំ​ដ៏​ល្អ​ដែល​បងប្រុស​បានបន្សល់ទុក នឹង​ស្ថិត​នៅ​ក្នុង​បេះដូង​ទស្សនិកជន​ជានិច្ច។ សូមជូនពរឱ្យមានសុខភាពល្អ​”។

គួរ​បញ្ជាក់​ថា លោក ចាន់រិទ្ធ មេធានី ក្រោយ​បាត់មុខ​ពី​សិល្បៈ​ប្រមាណ ២០ ឆ្នាំ​ជាង​មក​នេះ ក៏​កំពុង​មាន​ភាព​ខ្វះខាត​ច្រើន ដោយ​មាន​របរ​ជា​អ្នក​បើក​រម៉ក​កង់​៣៕

រូបភាព៖ Sophea Böttcher

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា