តារាចម្រៀងប្រុសដែលបេញដោយសមត្ថភាព នរិទ្ធ និង វណ្ណដា លែងឲ្យអ្នកគាំទ្ររង់ចាំយូរទៀតហើយ ដោយមុននេះបន្តិចតារាប្រុសទាំង ២ របស់ផលិតកម្មបារមី បានបញ្ចេញបទ “DECADE OF LOVE” អបអរបុណ្យនៃថ្ងៃស្រលាញ់ សម្រាប់ឆ្នាំ ២០២៦ នេះ។

វណ្ណដា និង នរិទ្ធ មានស៊ីចង្វាក់គ្នាខ្លាំង ទាំងការផលិតបទចម្រៀង និងជីវិតពិតប្រចាំថ្ងៃ ដែលនោះឲ្យធ្វើឲ្យបទនីមួយៗរបស់អ្នកទាំង ២ តែងតែទទួលបានការគាំទ្រច្រើន ព្រោះមិនត្រឹមមានភាពកំប្លុកកំប្លែងឡើយ សមត្ថភាពផ្នែកតែងនិពន្ធ និងការងារផ្នែកតន្រ្តីនៃតារាប្រុសទាំង ២ សុទ្ធតែមិនធម្មតាឡើយ។
គ្រាន់តែ វណ្ណដា បញ្ចេញ teaser ខ្លីមួយ តាំងពីថ្ងៃ ៩ កុម្ភៈ មក មួយឃ្លា “Oh baby I love you តាំងពីនៅ school តាំងពីមិត្តភ័ក្ដិហើយក្លាយទៅជាគូ” ជាឃ្លាឮលាន់រងំ និងកំពុងពេញនិយមបំផុតនៅក្នុងបទ “Decade of Love”។ វីដេអូ teaser ដំបូង មានរយៈពេលត្រឹម ២៧ វិនាទី តែមានអ្នកមើលជាង ១ លាននាក់បាត់ទៅហើយ។



គួរបញ្ជាក់ផងដែរថា នរិទ្ធ វណ្ណដា ធ្លាប់បានចេញចម្រៀងរួមគ្នាច្រើនដងមកហើយ ដោយបទមួយណាក៏អ្នកមើលរាប់លានដែរ។ នេះមិនបាច់រាប់បញ្ចូលវីដេអូកំប្លែងលេងរបស់តារាប្រុសជួរមុខនៅ បារមី ទាំង ២។ “DECADE OF LOVE” និយាយពីខួបស្នេហា ១០ ឆ្នាំ រវាងគូស្នេហ៍ ដែលពួកគេសេពគប់គ្នាតាំងពីរៀននៅសាកលវិទ្យាល័យ៕
























