បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ថ្មីៗនេះក្រៅពីថតរឿងបុរាណហើយនោះ ព្រះនាង ជេនណា បានចូលរួមប្រគំតន្ត្រីមួយ ក្នុងទីក្រុងប៉េកាំងផងដែរ

ថ្មីៗនេះក្រៅពីថតរឿងបុរាណហើយនោះ ព្រះនាង ជេនណា បានចូលរួមប្រគំតន្ត្រីមួយ ក្នុងទីក្រុងប៉េកាំងផងដែរ

ដូច​អ្នក​គាំទ្រ​ដឹង​ហើយ​ថា ព្រះនាង នរោត្តម ជេនណា ទើប​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​មាន​វត្តមាន​នៅ​ក្នុង​រឿង​ភាគ​បុរាណ​ចិន ដែល​ទើប​បញ្ចប់​ការ​ថត​កាលពី​ដើម​ខែ​កុម្ភៈ​ ឆ្នាំ ២០២៦ កន្លង​ទៅ​ថ្មី​ៗ​នេះ ធ្វើឲ្យ​អ្នក​គាំទ្រ​ទ្រង់ រំភើប​ជាមួយ​ស្នាដៃ​ថ្មី​នោះ។

Advertisement

បន្ទាប់​ពី​បញ្ចប់​ការងារ​ថត​រឿង​ភាគ​ដំបូង​នៅ​ក្រៅ​ប្រទេស​រួច​មក ព្រះនាង ជេនណា បាន​ចូលរួម​កម្មវិធី​មួយ​ទៀត​ហើយ​នៅ​ក្នុង​ប្រទេស​ចិន។ នោះ​គឺ​កម្មវិធី​ប្រគំតន្ត្រី​ពិសេស​មួយ របស់​ក្រុម​ចម្រៀង​កុមារ CMG (China Media Group) នៅ​ទីក្រុង​ប៉េកាំង ក្រោម​ប្រធាន​បទ “ការ​លូតលាស់​របស់​កុមារ” ដែល​ក្រុម CMG នេះ​ បង្កើត​ឡើង​ជា​លើកដំបូង ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​ក្មេង​ៗ​មាន​ទេពកោសល្យ បាន​រៀន សម្ដែង និង​រីកចម្រើន​តាម​រយៈ​តន្ត្រី។

ទ្រង់ ជេនណា បាន​បកស្រាយ​ចម្រៀង «Yimeng Minor Mountain» ជាមួយ​តារា​ចម្រៀង​ស្រី​វ័យ​ក្មេង Tian Mi Mi របស់​ក្រុម​ចម្រៀង China Media Group នេះ ហើយ​នាង​ក៏​ធ្លាប់​បាន​ចូលរួម​ការ​ប្រគំតន្ត្រី​នេះ​ជាច្រើន​លើក​មក​ហើយ​ លើក​នេះ ជា​ការ​សម្ដែង​ដ៏​កក់ក្ដៅ​មួយ ក្នុង​ការ​អបអរសាទរ​ និង​ក្ដី​សុបិន​នៃ​មនុស្ស​ជំនាន់​ក្រោយ នៅ​លើ​ឆាក​តែ​មួយ។

ថ្មី​ៗ​នេះ​ព្រះនាង​ខ្មែរ​អង្គ​នេះ​ក៏​ទើប​បាន​ចូលរួម​ការងារ ដែល​ផ្សព្វផ្សាយ​ពី​ព្រឹត្តិការណ៍​កីឡា​កុមារ​អូឡាំពិក​នៅ​កម្ពុជា​ផង​ដែរ ហើយ​ក៏​ស័ក្ដិសម​នឹងមាន​ភាព​ស៊ី​គ្នាជាមួយ​ការ​​ប្រគំ​តន្ត្រី​ របស់​ក្រុម​ចម្រៀង​កុមារ CMG (China Media Group) ដូច​គ្នា​ទៀត​ផង។ ការ​ប្រើប្រាស់​ភាសា​ចិន​របស់​ព្រះនាង មាន​ភាព​ច្បាស់​ល្អ ហេតុនេះ​ហើយ​​ដែលអាចឲ្យទ្រង់​​ធ្វើការ​ទំនាក់ទំនង និង​ច្រៀង​យ៉ាង​ពីរោះ​ ទោះ​ភាសា​ចិន មិនមែន​ជា​ភាសា​និយាយ​ប្រចាំ​ថ្ងៃ​ក៏​ដោយ។

ព្រះនាង ជេនណា វ័យ ១៣ ព្រះ​វស្សា​កំពុង​តែ​សាង​មុខមាត់​ខ្មែរ លើ​ឆាក​អន្តរជាតិ ពិសេស​នៅ​ក្នុង​ប្រទេស​ចិន​តែម្ដង។ ក្នុង​មួយ​ឆ្នាំ​ៗ ព្រះនាង នរោត្តម ជេនណា បាន​ចូលរួម​ព្រឹត្តិការណ៍​ជាច្រើន​នៅ​​ចិន និង​បាន​ជួប​ជាមួយ​តារា​ប្រុស​ស្រី​ល្បី​ៗ​នៃ​ប្រទេស​ចិន​ផង​ដែរ។

ហេតុ​ដូចនេះ​ហើយ​បានជា​ទ្រង់ ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​ប្រជាជន​ក្នុង​ស្រុក ក៏​ដូចជា​អ្នក​គាំទ្រ​តូច​ៗ​នៅ​ចិន​ច្រើន​ខ្លាំង​ផងដែរ។ មិន​តែ​ប៉ុណ្ណោះ​កេរ្តិ៍ឈ្មោះ​ព្រះនាង ក៏​ល្បីល្បាញ​ក្នុង​តំបន់​អាស៊ាន និង​អាស៊ី​ផងដែរ៕

​វីដេអូ៖ https://www.facebook.com/reel/1385956289998594/

រូបភាព៖ Jenna Norodom

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា