បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ព្រះនាង នរោត្តម អេម៉ា នឹងសហការជាមួយ Immersion Community រៀបចំព្រឹត្តិការណ៍ពិសេសមួយនៅកម្ពុជា

ព្រះនាង នរោត្តម អេម៉ា នឹងសហការជាមួយ Immersion Community រៀបចំព្រឹត្តិការណ៍ពិសេសមួយនៅកម្ពុជា

ថ្មី​ៗ​នេះ​ព្រះនាង នរោត្តម អេម៉ា ដែល​ត្រូវជា​ម្ចាស់​បង​របស់​ព្រះនាង ជេនណា កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​ត្រូវ​បាន​ក្លាយ​ជា​តំណាង​នៃ​កម្ពុជា​ផង​ដែរ។ ដោយ​នៅ​ពេល​ខាង​មុខ​នេះ ទ្រង់​នឹង​សហការ​ជាមួយ Immersion Community ក្នុងការរៀបចំព្រឹត្តិការណ៍ដ៏ពិសេសមួយនៅកម្ពុជា។

Advertisement

ព្រឹត្តិការណ៍​នា​ពេល​ខាង​មុខ គឺជា​វេទិកាមួយសម្រាប់បង្ហាញពីវប្បធម៌ ភាព​ច្នៃ​ប្រតិដ្ឋ និង​វិស័យ​ទេសចរណ៍​របស់​កម្ពុជា​ទៅ​កាន់​ពិភព​លោក។ ព្រះនាង អេម៉ា បាន​បង្ហាញ​ថា ទ្រង់​ពិតជា​មាន​កិត្តិយស​ដែល​បាន​ជួប​ជាមួយ​ថ្នាក់​ដឹកនាំ​នៃ​ក្រសួងទេសចរណ៍ ដើម្បីពិភាក្សាអំពី ការ​រៀបចំ​ព្រឹត្តិការណ៍​ដ៏​ពិសេស​មួយ នៅ​កម្ពុជា។

ក្នុង​គម្រោង​នេះ ព្រះនាង នរោត្តម អេម៉ា គ្រោង​នឹង​នាំ​យក Immersion Community ដែល​ជា​វេទិកា​អន្តរជាតិ​មួយ ដែល​អាច​នាំ​យក​វប្បធម៌​ក្នុងស្រុក ជាមួយ​ភាព​ច្នៃ​ប្រតិដ្ឋ ទៅ​កាន់​សកល​លោក ហើយ​នោះ​ក៏​ជា​ឱកាស​ដ៏​ល្អ​មួយ ក្នុង​ការ​បើកទ្វារ​ឲ្យ​កម្ពុជា នាំ​យក​ទស្សនៈ​វិស័យ​ថ្មីៗ ក្នុង​ការ​ទាក់ទាញ​ក្រុម​ទេសចរ​លំដាប់​ៗ​នៅ​បណ្ដា​ប្រទេស​នានា មក​កម្សាន្ត​នៅ​កម្ពុជា។

ទ្រង់​មាន​បន្ទូល​ទៀត​ថា «ជំនួប​លើក​នេះ ជា​កាតព្វកិច្ច​ដ៏​សំខាន់​មួយ​សម្រាប់​ខ្ញុំ ក្នុង​ការ​ផ្ដល់​ជា​គំនិត​ផ្ដួចផ្ដើម ដើម្បី​បង្ហាញ​ពិភពលោក ពី​វប្បធម៌​ដ៏​ល្អឯក សម្បត្តិ​បេតិកភណ្ឌ ធនធាន​ធម្មជាតិ​ដ៏​សម្បូរ​បែប ដែល​រួម​ចំណែក​យ៉ាង​សំខាន់ ក្នុង​ការ​បង្កើត​ទស្សន​វិស័យ​ដ៏​ល្អ សម្រាប់​កម្ពុជា ប្រកប​ដោយ​និរន្តរភាព»។

ព្រះនាង អេម៉ា បាន​រៀបចំ​ខ្លួន​តាម​បែប​ប្រពៃណី ដោយ​គ្រង​ឈុត​សំពត់​បត់ ដែល​ស័ក្តិសម​ជា​អ្នក​តំណាង​ប្រទេស និង​ជា​ត្រកូល​ខ្ពង់ខ្ពស់។ Immersion Community គឺជា​ក្រុមហ៊ុន​ដែល​រៀបចំ​ ផ្ដួចផ្ដើម​ធ្វើ​ដំណើរ ដែល​ផ្ដោត​លើ​បទពិសោធន៍​ផ្សងព្រេង​ដែល​មាន​ឫសគល់​ក្នុង​ស្រុក​នៅ​ក្នុង​ទីតាំង​ដាច់ស្រយាល ដ៏​ល្បី។ ការ​ដែល Immersion Community មក​កម្ពុជា នឹង​រៀបចំ​ឡើង​នៅ​ខេត្ត​សៀមរាប និង​ខេត្ត​ព្រះសីហនុ ដើម្បី​ចូលរួម​ផ្សព្វផ្សាយ និង​ទាក់ទាញ​ទេសចរណ៍​កម្ពុជា​ទៅ​កាន់​ពិភពលោក។

Immersion Community ផ្តោត​លើ​ការ​ស្វែង​រក​ទីតាំង​ដាច់​ស្រយាល​ដ៏​អស្ចារ្យ ដែល​ជា​ធម្មតា​មិន​អាច​ទៅ​ដល់​បាន ស្វែង​យល់​ឲ្យ​បាន​ស៊ី​ជម្រៅ​អំពី​រឿងរ៉ាវ និង​ប្រវត្តិសាស្ត្រ​តែ​មួយ​គត់​របស់​ម្ចាស់​ស្រុក ហើយ​មាន​ការ​ផ្សារភ្ជាប់​ទៅ​នឹង​ជា​ការ​រចនា​និទានរឿង និង​បទ​ពិសោធន៍ ដែល​មាន​ទាំង​ឫសគល់​ក្នុង​ស្រុក៕

រូបភាព៖ Emma Norodom

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា