បើទោះក្លាយជាគ្រូបង្រៀនបឋមសិក្សា ក៏កញ្ញានៅតែមិនបោះបង់អាជីពសិល្បៈ និងចូលរួមក្នុងការផ្សព្វផ្សាយពីវប្បធម៌ខ្មែរដែរ ដូចថ្មីៗនេះកញ្ញាតារាសម្ដែង និងជាគ្រូបង្រៀនបានមកចូលរួមកម្មវិធីរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

បើទោះក្លាយជាគ្រូបង្រៀនបឋមសិក្សា ក៏កញ្ញានៅតែមិនបោះបង់អាជីពសិល្បៈ និងចូលរួមក្នុងការផ្សព្វផ្សាយពីវប្បធម៌ខ្មែរដែរ ដូចថ្មីៗនេះកញ្ញាតារាសម្ដែង និងជាគ្រូបង្រៀនបានមកចូលរួមកម្មវិធីរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

វេទិកា «យុវជនក្នុងកិច្ចការពារវប្បធម៌» ក្រោមប្រធានបទ រួមគ្នាលើកស្ទួយសិល្បៈវប្បធម៌ កាលពីល្ងាចថ្ងៃ ៣០ ខែមីនា ឆ្នាំ ២០២៦ ក្រោមវត្តមានលោកជំទាវបណ្ឌិតសាស្ត្រាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ក្នុងនោះ មានការចូលរួមពីសំណាក់តារាប្រុសស្រីល្បីៗ ហើយក្នុងនោះក៏មានវត្តមាន សាន្ត កុសុមៈ ផងដែរ។
កិច្ចការងារតែងបង្រៀនដ្បិតរវល់យ៉ាងណា ក៏ កុសុមៈ នៅតែសកម្មក្នុងការចូលរួមថែរក្សា ការពារ ផ្សព្វផ្សាយពីសិល្បៈ វប្បធម៌ខ្មែរជានិច្ច។ កញ្ញាក៏ទទួលបានប័ណ្ណសរសើរពីរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងនាមជាសិល្បការិនីម្នាក់ដែលសកម្ម ក្នុងការចូលរួមនាពេលកន្លងមក។



សម្រាប់ការរៀបចំខ្លួនវិញ កុសុមៈ នៅតែបង្ហាញពីឫកពាថ្លៃថ្នូរ និងស្រស់ស្អាតផងដែរ ដោយឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរពណ៌ផ្កាម៉ោង ១០ និងរៀបចំផាត់មុខ និងសក់បែបធម្មតាៗ តែមើលយ៉ាងណាក៏នៅតែលេចធ្លោ។ ជយលាភីលេខ១ កម្មវិធី «ធីតាឯកសង្រ្កាន្ត» ឆ្នាំ ២០២១ ហើយជានិច្ចកាលពេលទៅក្រៅប្រទេស នាងបានចូលរួមធ្វើយ៉ាងណាឲ្យគេបានស្គាល់ខ្មែរ ដោយយកសម្លៀកបំពាក់របស់ខ្មែរ ទៅស្លៀកនៅបរទេស៕


រូបភាព៖ Kosamak san និង ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:
