បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សូម​ប្រយ័ត្ន! ជន​ខិល​ខូច​ប្រើ​ឈ្មោះ «សមាគម​សិល្បករ​ខ្មែរ» ដើររៃ​អង្គាស​ប្រាក់បោក​ប្រាស់​ពលរដ្ឋ

សូម​ប្រយ័ត្ន! ជន​ខិល​ខូច​ប្រើ​ឈ្មោះ «សមាគម​សិល្បករ​ខ្មែរ» ដើររៃ​អង្គាស​ប្រាក់បោក​ប្រាស់​ពលរដ្ឋ

សមាគម​សិល្បករ​ខ្មែរ បាន​ប្រកាស​ជូន​ដំណឹង​ដល់​សាធារណៈ​ជន​ឱ្យ​ប្រុង​ប្រយ័ត្ន ព្រោះ​មាន​ជន​ខិល​ខូច​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ប្រើ​ឈ្មោះ​ សមាគម​សិល្បករ​ខ្មែរ ដើរ​រៃ​អង្គាស​ថវិកា​តាម​ទី​សាធារណៈ ដោយ​ភូតភរ​ថា​​ជួយ​ជន​ភៀស​សឹក និង​កង​ទ័ព​ជួរ​មុខ។

Advertisement

ថ្មីៗ នេះសមាគម​សិល្បករ​ខ្មែរ​បានទទួលព័ត៌មានថា មានជនឆ្លៀតឱកាសមួយចំនួនបានប្រើឈ្មោះរបស់សមាគមសិល្បករខ្មែរ ដើម្បីដើរប្រមូលថវិកាតាមទីសាធារណៈ ដោយបានលើកឡើងថា រៃអង្គាសថវិកាដើម្បីជួយជនភៀសសឹក និងវីរកងទ័ពតាមព្រំដែន។ ជាមួយ​គ្នា ក្នុងនាមស្ថាប័នអ្នកនាំពាក្យសមាគមសិល្បករខ្មែរ បានធ្វើការបដិសេធដាច់អហង្ការថា នេះមិនមែនជាសកម្មភាពរបស់ក្រុមការងារ និងសមាជិករបស់សមាគមសិល្បករខ្មែរឡើយ។ ដោយឡែក សមាគមសិល្បករខ្មែរ មិនមានកម្មវិធីដើររៃអង្គាសប្រាក់បែបនេះទេ។

បន្ថែម សមាគមសិល្បករខ្មែរ នឹងអនុវត្តន៍វិធានការផ្លូវច្បាប់ជាបន្ទាន់ ចំពោះ​ជន​ឆ្លៀត​ឱកាស​ទាំង​ឡាយ​ណា​ដែល​នៅ​បន្ត​ប្រព្រឹត្តិ​សកម្មភាព​ខុស​ឆ្គង​បែប​នេះ​ទៀត៕

រូបភាព ៖ សមាគមសិល្បករខ្មែរ

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា