នៅក្នុងកម្មវិធីពានរង្វាន់ Hanteo Music Awards (HMA) លើកទី ៣៣ ក្រុម Stray Kids បានដណ្តើមយកពានរង្វាន់ដ៏មានកិត្យានុភាព ‘Best Album (Daesang)’ ដែលជាពានរង្វាន់ធំ (Grand Prize) លើកទី ៣ ក្នុងអាជីពរបស់ពួកគេ ហើយក៏ជាពានរង្វាន់ Album Daesang ដំបូងគេបង្អស់ពីកម្មវិធី HMA ផងដែរ។ តាមរយៈសមិទ្ធផលថ្មីនេះធ្វើឱ្យ Stray Kids បានកាន់កាប់កំណត់ត្រាជាសិល្បករជំនាន់ទី ៤ ដែលមានពាន Daesang ច្រើនជាងគេបំផុត សរុបដល់ទៅ ១៩ ពានរង្វាន់។ ពួកគេក៏បានក្លាយជាសិល្បកររបស់ផលិតកម្ម JYP Entertainment ដែលមានពាន Daesang ច្រើនជាងគេផងដែរគិតរហូតមកដល់បច្ចុប្បន្ន។

មិនតែប៉ុណ្ណោះ អាល់ប៊ុម ‘KARMA’ របស់ក្រុមចម្រៀងមួយនេះក៏បានឈ្នះកិត្តិយសខ្ពស់បំផុត ដោយបានក្លាយជាអាល់ប៊ុមឈ្នះពាន Daesang (Album of the Year) ចំនួន ៥ លើកជាផ្លូវការ នៅតាមកម្មវិធីពានរង្វាន់ធំៗ រួមមាន៖
- Golden Disc Awards
- MAMA Awards
- Asia Artist Awards
- DAwards
- Hanteo Music Awards
ក្រៅពីពាន Daesang ក្រុម Stray Kids បានដណ្តើមយកពានរង្វាន់ជាច្រើនទៀតនៅក្នុងកម្មវិធី HMA ឆ្នាំនេះ ដែលបង្ហាញពីវត្តមានដ៏លើសលប់របស់ពួកគេនៅកម្រិតសកល។ ពានរង្វាន់ទាំងនោះរួមមាន៖
- Artist of the Year (Bonsang)
- Best Continent Artist – អាមេរិកខាងជើង
- Best Continent Artist – អាមេរិកខាងត្បូង
- Best Continent Artist – អឺរ៉ុប
- Best Continent Artist – អាហ្វ្រិក
ជាមួយនឹងជ័យជម្នះសរុបចំនួន ៦ ពាន ធ្វើឱ្យក្រុម Stray Kids បានក្លាយជាសិល្បករដែលមានចំនួនពានរង្វាន់ខ្ពស់ជាងគេនៅក្នុងកម្មវិធី Hanteo Music Awards ឆ្នាំនេះ ក៏ដូចជាសិល្បករដែលទទួលបានពានរង្វាន់ច្រើនជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រកម្មវិធីពានរង្វាន់នេះម្តងទៀត ដោយបង្ហាញពីឥទ្ធិពលទូទាំងពិភពលោក និងភាពសកម្មនៃអ្នកគាំទ្ររបស់ពួកគេ។
ចាប់ពីការគ្រប់គ្រងតារាងលក់អាល់ប៊ុម រហូតដល់ការដណ្តើមបានពានរង្វាន់ធំៗនៅតាមទ្វីបនានា Stray Kids បន្តពង្រឹងកេរឈ្មោះរបស់ពួកគេក្នុងនាមជាសិល្បករសកលដ៏មានឥទ្ធិពលបំផុតមួយរបស់ K-pop ។ សមិទ្ធផលជាប្រវត្តិសាស្ត្ររបស់ពួកគេនៅក្នុងកម្មវិធី Hanteo Music Awards លើកទី ៣៣ បានពង្រឹងតំណែងជួរមុខរបស់ពួកគេសម្រាប់ក្រុម K-pop ជំនាន់ទី ៤ បន្ថែមទៀត។ សូមអបអរសាទរ Stray Kids ចំពោះសមិទ្ធផលដ៏អស្ចារ្យរបស់ពួកគេ ៕
























