បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចេញបទថ្មីភ្លាម TREASURE ក្ដោបបានចំណាត់លេខ ១ លើ​iTune នៅ ៩ ប្រទេសក្នុងនោះក៏មានកម្ពុជា

ចេញបទថ្មីភ្លាម TREASURE ក្ដោបបានចំណាត់លេខ ១ លើ​iTune នៅ ៩ ប្រទេសក្នុងនោះក៏មានកម្ពុជា

ចាប់ផ្ដើមថ្ងៃថ្មីជាមួយបទចម្រៀងថ្មី TREASURE បានបញ្ចេញអាល់ប៊ុមខ្នាតតូចទី ៤ របស់ខ្លួនដែលមានចំណងជើងថា “NEW WAV” នៅម៉ោង ៦ ល្ងាច ថ្ងៃទី ១ ខែមិថុនា។

Advertisement

អ្វីដែលពិសេសបំផុតនោះគឺនេះជាលើកដំបូងបង្អស់ចាប់តាំងពីការបង្ហាញខ្លួនដែលអាល់ប៊ុមទាំងមូលមានបទចម្រៀងប្រភេទ Hip-Hop សុទ្ធសាធ ដោយនេះដើម្បីបង្ហាញពីពណ៌ដើម និងអត្តសញ្ញាណដ៏ច្បាស់លាស់របស់ពួកគេក្នុងនាមជាសិល្បកររបស់ផលិតកម្ម YG Entertainment។

អាល់ប៊ុមនេះមានបទចម្រៀងចំនួន ៤ បទដូចជា IF I, ZOOM ZOOM, HYUNHAYO និង DANGER ដែលសុទ្ធសឹងតែបទចម្រៀងកំពុងពេញនិយមសម្រាប់យុវវ័យជំនាន់ថ្មីដែលបង្ហាញពីមហិច្ឆតា ទំនុកចិត្ត និងថាមពលរបស់យុវវ័យ។ ជាក់ស្ដែងយោងតាម Wrold Music Awards ក្រោយបញ្ចេញបទចម្រៀងផ្លូវការមិនប៉ុន្មានម៉ោងផង អាល់ប៊ុមខ្នាតតូចទី ៤ “NEW WAV”  របស់ TREASURE បានជាប់ចំណាត់ថ្នាក់លេខ ១ នៅតារាង iTune ចំនួន ៩ ប្រទេសក្នុងនោះក៏មានកម្ពុជាផងដែរ។

សមិទ្ធផលនេះបានសរបញ្ជាក់ថា ទោះបីជាត្រូវរង់ចាំយូរប៉ុណ្ណាក៏ដោយ ក៏ការវិលត្រឡប់មកវិញជាមួយអត្តសញ្ញាណថ្មីរបស់ TREASURE នៅតែអាចអង្រួនចិត្ត និងទទួលបានការគាំទ្រយ៉ាងលើសលប់ពីអ្នកគាំទ្រទាំងក្នុងស្រុក និងនៅលើឆាកអន្តរជាតិ។ ជាងនេះទៀតការក្ដោបបានចំណាត់ថ្នាក់លេខ ១ លើតារាង iTunes ភ្លាមៗក្នុងប្រទេសចំនួន ៩ រួមទាំងកម្ពុជាបានឆ្លុះបញ្ចាំងពីឥទ្ធិពល និងមូលដ្ឋានអ្នកគាំទ្រ (Fandom) ដ៏រឹងមាំរបស់ពួកគេដែលតែងតែត្រៀមខ្លួនគាំទ្ររាល់ស្នាដៃថ្មីៗទោះបីជាមានការផ្លាស់ប្តូរស្ទីលតន្ត្រីក៏ដោយ៕​

កញ្ញា ទ្រីយ៉ា | Ms. Trya

កញ្ញា ទ្រីយ៉ា | Ms. Trya

នាងខ្ញុំជានិស្សិតបញ្ចប់ការសិក្សាផ្នែកភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង និងធ្លាប់ធ្វើការងារការិយាល័យជាង ២ឆ្នាំ ហើយបច្ចុប្បន្ននាងខ្ញុំជាអ្នកសរសេរមាតិកានៅ AMS Infotainment។ នាងខ្ញុំនឹងនាំយកនូវមាតិកាថ្មីៗ ប្លែកៗទាក់ទងម្ហូបអាហារ និងកន្លែងដើរកម្សាន្ត ដើម្បីចែករំលែកដល់ប្រិយមិត្ត។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា