អង្គការ សមាគមក្រៅរដ្ឋាភិបាលសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងបំផុត ចំពោះការសម្រេចចិត្តប្រកបដោយមនសិការស្នេហាជាតិខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានសម្រេចជ្រើសប្រើប្រាស់យកយន្តការនៃការផ្សះផ្សា ដោយចាប់បង្ខំ (Compulsory Conciliation) ជាវិធានការដោះស្រាយវិវាទ។










































