បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វេណេស៊ុយអេឡា ព្រមឲ្យអាមេរិកធ្វើសមយុទ្ធ ក្នុងប្រទេស

វេណេស៊ុយអេឡា ព្រមឲ្យអាមេរិកធ្វើសមយុទ្ធ ក្នុងប្រទេស

ការ៉ាកាស ៖ វេណេស៊ុយអេឡាបាននិយាយ នៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនបានអនុញ្ញាតឱ្យសហរដ្ឋអាមេរិក ធ្វើសមយុទ្ធ នៅក្នុងប្រទេស ពោលគឺនៅបន្ទាប់ពី រយៈពេលជាង៤ខែ នៃ ការធ្វើប្រតិបត្តិការយោធាតាមអាកាស របស់ទីក្រុងវ៉ាស៊ីនតោន ទៅលើរដ្ឋធានីការ៉ាកាស។

Advertisement

រដ្ឋមន្ត្រីការបរទេស វេណេស៊ុយអេឡា លោក Yvan Gil បានប្រកាសថា «តាមសំណើរបស់ស្ថានទូតសហរដ្ឋអាមេរិក អាជ្ញាធរបានអនុញ្ញាតឱ្យធ្វើសមយុទ្ធជម្លៀសខ្លួន ដែលនឹងធ្វើឡើង នៅថ្ងៃសៅរ៍ ទី២៣ ខែឧសភា ដើម្បីត្រៀមសម្រាប់គ្រោះអាសន្ន ផ្នែកវេជ្ជសាស្រ្ត ឬ ព្រឹត្តិការណ៍មហន្តរាយ»។

លោកបានបន្ថែម នៅក្នុងសេចក្តីថ្លែងការណ៍មួយ តាមទូរទស្សន៍រដ្ឋថា «ជាផ្នែកមួយនៃសមយុទ្ធនេះ យន្តហោះពីរគ្រឿង នឹងធ្វើការហោះហើរត្រួតពិនិត្យ លើទីក្រុង ការ៉ាកាស (Caracas) ហើយនឹងចុះចត នៅទីតាំងនៃស្ថានទូតសហរដ្ឋអាមេរិក»។

ការអនុញ្ញាតនេះ បង្ហាញពីការផ្លាស់ប្តូរយ៉ាងខ្លាំង នៅក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងវ៉េណេស៊ុយអេឡា ពោលគឺ ចាប់តាំងពីថ្ងៃទី៣ ខែមករា ដែលមានការបណ្តេញប្រធានាធិបតីសង្គមនិយម លោក Nicolas Maduro ដោយកងកម្លាំងសហរដ្ឋអាមេរិក។

ការផ្តួលរំលំ លោក Maduro បានចាប់ផ្តើម ជាមួយនឹងការវាយប្រហារតាមអាកាស នាពេលព្រឹកព្រលឹម ទៅលើការការពារដែនអាកាស របស់វេណេស៊ុយអេឡា និងឈានដល់ការចាប់ខ្លួន នៅឯបរិវេណយោធា ក្នុងទីក្រុងការ៉ាកាស។ លោក ត្រូវបានគេបញ្ជូនទៅសហរដ្ឋអាមេរិក ជារង់ចាំការកាត់ទោស ជុំវិញរឿងគ្រឿងញៀន និងបទចោទប្រកាន់ផ្សេងទៀត។

យ៉ាងណា ប្រទេសទាំងពីរ បានស្តារទំនាក់ទំនងឡើងវិញ នៅថ្ងៃទី៥ ខែមីនា ដែលជាលើកដំបូង មិនធ្លាប់មាន ក្នុងរយៈពេលជាង ៧ឆ្នាំ ពោលគឺ បន្ទាប់ពី លោក Maduro បានផ្តាច់ទំនាក់ទំនង។

លោកស្រី Delcy Rodriguez អនុប្រធានរបស់លោក Maduro បាននិងកំពុងធ្វើជាមេដឹកនាំបណ្តោះអាសន្ន។

ក្រោមសម្ពាធពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ, លោកស្រីបានជំរុញយ៉ាងរហ័សតាមរយៈច្បាប់បើកវិស័យប្រេង និងរ៉ែសំខាន់ៗទាំងអស់ របស់ប្រទេស ដល់ការវិនិយោគបរទេស។ ជាថ្នូរនឹងលោក Trump បានបន្ធូរបន្ថយទណ្ឌកម្ម លើប្រទេស នៃ តំបន់ Caribbean មួយនេះ៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា