បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អតីតឧកញ៉ា ឡេង ចាន់ណា សារភាពថាបានទទួលប្រាក់ពី ៩៣ ទៅ ៩៨លានដុល្លារ

អតីតឧកញ៉ា ឡេង ចាន់ណា សារភាពថាបានទទួលប្រាក់ពី ៩៣ ទៅ ៩៨លានដុល្លារ

យោងតាមការប្រកាសរបស់អង្គភាពប្រឆាំងអំពើពុករលួយកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ អតីតឧកញ៉ា ឡេង ចាន់ណា និងបក្សពួកពីរនាក់ទៀត បានទទួលស្គាល់ថាខ្លួនពិតជាបានទទួលប្រាក់ពី ៩៣ ទៅ ៩៨លានដុល្លារអាម៉េរិកពី «មេ ២៥» ហើយបានយកលុយទាំងនោះទៅទិញដីអភិវឌ្ឍគម្រោង ផ្តល់ការប្រាក់ទៅឱ្យ «មេ ២៥» និងផ្តល់ការប្រាក់ទៅឱ្យអ្នកដែលបានចំណាយប្រាក់វិនិយោគ។ ប៉ុន្តែ អង្គភាពប្រឆាំងអំពើពុករលួយ(អ.ប.ព)មិនបានបញ្ជាក់អត្តសញ្ញាណរបស់«មេ ២៥»នោះឡើយ។

Advertisement

សំណុំរឿងបោកប្រាស់របស់ជនសង្ស័យ ឡេង ចាន់ណា មានលក្ខណៈស្មុគស្មាញខ្លាំង ដោយមានជាប់ពាក់ព័ន្ធនឹងមន្ត្រីជាន់ខ្ពស់ និងអ្នកផ្សំគំនិតជាច្រើននាក់ទៀត ក្នុងនោះក៏មានលោក ស៊ាន បូរ៉ាត អនុប្រធាន អ.ប.ព និងលោក ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិផងដែរ។ លោក ស៊ាន បូរ៉ាត ត្រូវបានផ្អាកពីមុខងារនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ចំណែកលោក ស ថាវី វិញ មិនទាន់មានការប្រកាសពីចំណាត់ការណាមួយលើរូបលោកឡើយ។

ជនសង្ស័យ ឡេង ចាន់ណា និងបក្ខពួក ត្រូវបានសមត្ថកិច្ចខេត្តសៀមរាបឃាត់ខ្លួននៅថ្ងៃទី១២ មីនា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងការឆបោកពលរដ្ឋឱ្យដាក់ប្រាក់វិនិយោគ ក្រោមរូបភាពទទួលបានការប្រាក់ប្រចាំខែក្នុងអត្រាខ្ពស់។

សាលាដំបូងខេត្តសៀមរាបបានសម្រេចចោទប្រកាន់ជនសង្ស័យឈ្មោះ ឡេង ចាន់ណា អគ្គនាយិកាក្រុមហ៊ុន ទ្រីលានស៊ីធី និងអគ្គនាយករងក្រុមហ៊ុន២នាក់ទៀត ព្រមទាំងបក្ខពួក ចំនួន៣បទល្មើស គឺ បទឆបោកមានស្ថានទម្ងន់ទោស, មិនបំពេញកាតព្វកិច្ចឧបករណ៍ដែលអាចជួញដូរបាន និងសម្អាតប្រាក់។

ការស៊ើបអង្កេតក្នុងករណីនេះនៅមិនទាន់បញ្ចប់នៅឡើយទេ។ បច្ចុប្បន្នភាពនៃការស៊ើបអង្កេតត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំលើកទី៩ អាណត្តិទី៤របស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី២៨ឧសភា ក្រោមវត្តមានសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ៕

អត្ថបទ៖ វណ្ណលុក
រូប៖ គ្រី សម្បត្តិ

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា