បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តម សុខ សូកេន ដឹកនាំកិច្ចប្រជុំ ពិនិត្យតាមដានវឌ្ឍនភាពនិងតម្រង់ទិសការងារ

ឯកឧត្តម សុខ សូកេន ដឹកនាំកិច្ចប្រជុំ ពិនិត្យតាមដានវឌ្ឍនភាពនិងតម្រង់ទិសការងារ

ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យតាមដានវឌ្ឍនភាពការងារ និងតម្រង់ទិសការងារសំខាន់ៗរបស់នាយកដ្ឋាននានាចំណុះអគ្គនាយកដ្ឋានដោះស្រាយបណ្ដឹង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាច្រើនរូប នៅទីស្ដីការក្រសួងនាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦។

Advertisement

អង្គប្រជុំបានស្តាប់នូវរបាយការណ៍វឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋានដោះស្រាយបណ្ដឹង និងនាយកដ្ឋានចំណុះទាំងអស់ ព្រមទាំងបានទទួលនូវធាតុចូលសំខាន់ៗពីថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធ ដើម្បីជំរុញនិងពង្រឹងប្រសិទ្ធភាពការងារដោះស្រាយបណ្ដឹង។

ថ្លែងក្នុងអង្គប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃនាយកដ្ឋានចំណុះទាំងអស់នាពេលកន្លងមក ព្រមទាំងបានណែនាំឱ្យបន្តយកចិត្តទុកដាក់លើការបំពេញភារកិច្ចឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍ណែនាំគន្លឹះៗដល់ថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធនៃអគ្គនាយកដ្ឋាន និងគណៈប្រតិភូដោះស្រាយបណ្តឹង ពង្រឹងប្រសិទ្ធភាពនៃការងារដោះស្រាយបណ្ដឹង ប្រកបដោយភាពសម្ងាត់ និងឯករាជ្យ ដោយអនុវត្តឱ្យបានពេញលេញតាមបទបញ្ជាផ្ទៃក្នុងរបស់ក្រសួង ព្រមទាំងការបន្តជំរុញការរៀបចំលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធការងារបណ្ដឹង ឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់៕

ហេង វណ្ណា

ហេង វណ្ណា

ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា