បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
  • ព័ត៌មានទូទៅ
  • សេដ្ឋកិច្ច
  • អប់រំ
  • កីឡា
  • កម្សាន្ត
  • អរិយធម៌ខ្មែរ
  • Politico 360
  • One-Minute
  • សច្ចធម៌ប្រវត្តិសាស្ត្រ
  • វឌ្ឍនភាពកម្ពុជា
  • អំពីក្រុមហ៊ុន
APSARA Media Services Light Logo
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលស្នើផ្តល់ពានសន្តិភាពដល់លោកត្រាំ

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលស្នើផ្តល់ពានសន្តិភាពដល់លោកត្រាំ

បរទេស ៖ លោក Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បាននិយាយថា លោកបានស្នើឲ្យលោក Donald Trump ទទួលបានរង្វាន់ណូបែលសន្តិភាព។

លោក Benjamin Netanyahu បាននិយាយ កាលពីថ្ងៃចន្ទថា លោកបានផ្ញើលិខិតសំណើនេះ ទៅកាន់គណៈកម្មាធិការផ្តល់រង្វាន់ របស់ប្រទេសន័រវេស មួយនេះ រួចរាល់ហើយ។

លោក Netanyahu បាននិយាយ នៅក្នុងពិធីជប់លៀងជាមួយលោក Trump នៅសេតវិមានថា «គាត់កំពុងបង្កើតសន្តិភាព ដូចដែលយើងនិយាយ នៅក្នុងប្រទេសមួយ ក្នុងតំបន់មួយ បន្ទាប់ពីមួយ ផ្សេងទៀត»។

លោក Trump បានទទួលការតែងតាំងរង្វាន់ណូបែលសន្តិភាព ជាច្រើន ពីអ្នកគាំទ្រ និងសមាជិកសភាដ៏ស្មោះត្រង់ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ តែមិនដែរ បានពានរង្វាន់ ដ៏មានកិត្យានុភាព នោះទេ។

គណបក្សសាធារណរដ្ឋ បានត្អូញត្អែរថា លោក Trump ត្រូវបានមើលរំលងដោយគណៈកម្មាធិការណូបែលន័រវេស សម្រាប់តួនាទីសម្របសម្រួលរបស់លោក នៅក្នុងជម្លោះរវាងឥណ្ឌា និងប៉ាគីស្ថាន ក៏ដូចជា ស៊ែប៊ី និងកូសូវ៉ូ។ លោក ក៏បានទាមទារ ការរក្សាសន្តិភាព រវាងអេហ្ស៊ីប និងអេត្យូពី និងការសម្របសម្រួលកិច្ចព្រមព្រៀង Abraham ដែលជាកិច្ចព្រមព្រៀងជាបន្តបន្ទាប់ ក្នុងគោលបំណងធ្វើឱ្យទំនាក់ទំនងរវាងអ៊ីស្រាអែល និងប្រទេសអារ៉ាប់មួយចំនួន មានលក្ខណៈធម្មតា៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា