បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ុយក្រែន ត្រៀមបើកមជ្ឈមណ្ឌលនាំចេញអាវុធនៅអឺរ៉ុប

អ៊ុយក្រែន ត្រៀមបើកមជ្ឈមណ្ឌលនាំចេញអាវុធនៅអឺរ៉ុប

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រកាសថា អ៊ុយក្រែននឹងបើកដំណើរការមជ្ឈមណ្ឌលនាំចេញសព្វាវុធចំនួន ១០ទីតាំងនៅលើទឹកដីអឺរ៉ុប រួមទាំងប្រទេសក្នុងតំបន់បាល់ទិក និងអឺរ៉ុបខាងជើង នៅឆ្នាំ ២០២៦ ។

បើតាមសារព័ត៌មាន kyiv independent ចេញផ្សាយថ្ងៃទី៨ ខែកុម្ភៈ, លោកប្រធានាធិបតី ហ្សេលេនស្គី បានអះអាងថា នៅពាក់កណ្តាលខែកុម្ភៈនេះ យើងនឹងឃើញការផលិតយន្តហោះដ្រូនអ៊ុយក្រែននៅអាល្លឺម៉ង់ ។

លោកថា វាគឺជាខ្សែសង្វាក់ផលិតកម្មដ្រូនដំណើរការយ៉ាងពេញលេញ ខណៈដែលនៅចក្រភពអង់គ្លេសវិញ ខ្សែសង្វាក់ផលិតកម្មស្រដៀងគ្នានេះ កំពុងដំណើរការរួចហើយ ។ ទីតាំងទាំងនេះសុទ្ធតែប្រើប្រាស់បច្ចេកវិទ្យាអ៊ុយក្រែនផ្ទាល់ ។

មេដឹកនាំអ៊ុយក្រែនមានវ័យ៤៨ឆ្នាំរូបនេះ បានបង្ហោះសារលើបណ្តាញសង្គម Telegram ថា សព្វថ្ងៃ សន្តិសុខរបស់អឺរ៉ុបត្រូវបានបង្កើតឡើងដោយផ្អែកលើបច្ចេកវិទ្យា និងយន្តហោះដ្រូន ហើយភាគច្រើនពឹងផ្អែកលើបច្ចេកវិទ្យាអ៊ុយក្រែន និងអ្នកឯកទេសអ៊ុយក្រែន ។

គួរបញ្ជាក់ថា ការនាំចេញបច្ចេកវិទ្យាការពារជាតិ និងការបើកចំហខ្សែសង្វាក់ផលិតកម្មអាវុធនៅក្នុងប្រទេសជាដៃគូ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងធ្វើទំនើបកម្មផលិតកម្មសព្វាវុធរបស់អ៊ុយក្រែន ។

វិស័យការពារជាតិអ៊ុយក្រែន ជាពិសេសឧស្សាហកម្មយន្តហោះដ្រូន បានផ្ទុះការចាប់អារម្មណ៍ខ្លាំង ចាប់តាំងពីរុស្ស៊ីផ្តើមការឈ្លានពានពេញទំហឹងនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ។

ក្រុមហ៊ុនដ្រូនជាង ២០០ បានលេចវត្តមាន ដែលភាគច្រើនផលិតដ្រូនមានតម្លៃថោក តែមានសមត្ថភាពខ្ពស់ រហូតធ្វើឱ្យជម្លោះនេះក្លាយជាសង្គ្រាមសម័យទំនើប ៕

ប្រភព ៖ kyiv independent ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា