បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជនជាតិអ៊ូហ្គង់ដា ៥០០ នាក់ នឹងត្រូវបញ្ជូនទៅស្រុកកំណើតវិញ ក្រោយចាញ់បោកក្រុមជួញដូរខុសច្បាប់

ជនជាតិអ៊ូហ្គង់ដា ៥០០ នាក់ នឹងត្រូវបញ្ជូនទៅស្រុកកំណើតវិញ ក្រោយចាញ់បោកក្រុមជួញដូរខុសច្បាប់

រដ្ឋាភិបាល មានផែនការបញ្ជូនពលរដ្ឋអ៊ូហ្គង់ដា (Ugandans) ចំនួន ៥០០ នាក់ ដែលកំពុងជាប់គាំងក្នុងប្រទេសកម្ពុជាត្រឡប់ទៅប្រទេសកំណើតវិញ បន្ទាប់ពីពួកគេបានធ្លាក់ខ្លួនជាជនរងគ្រោះនៃបណ្តាញជួញដូរមនុស្ស។

យោងតាម The Monitor ចេញផ្សាយនៅថ្ងៃចន្ទទី ៩ កុម្ភៈនេះ ពលរដ្ឋអាហ្វ្រិកកណ្តាលទាំងនេះ បានចាញ់បោកក្រុមឧក្រិដ្ឋជន ដែលបានប្រើប្រាស់រូបភាពសន្យាផ្តល់ការងារមានប្រាក់ខែខ្ពស់នៅក្រៅប្រទេស ដើម្បីអូសទាញពួកគេឱ្យចាកចេញពីស្រុកកំណើត។ ទោះជាយ៉ាងណាក៏ដោយ នៅពេលមកដល់គោលដៅ ពួកគេបែរជាត្រូវបានគេបង្ខាំង និងបង្ខំឱ្យធ្វើការនៅក្នុងទីតាំងឆបោកតាមប្រព័ន្ធអនឡាញខុសច្បាប់ទៅវិញ។

ពលរដ្ឋអ៊ូហ្គង់ដាទាំងនេះ គឺជាផ្នែកមួយនៃក្រុមជនចំណាកស្រុកដ៏ធំមកពីទ្វីបអាហ្វ្រិក និងអាស៊ី ដែលត្រូវបានគេជួញដូរមកកាន់តំបន់អាស៊ីអាគ្នេយ៍។

កាលពីថ្ងៃអាទិត្យ ទី ៨ ខែកុម្ភៈ បុរសជនជាតិចិនសរុបចំនួន ៣១២នាក់ ដែលពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ ក៏ត្រូវបានបណ្តេញចេញពីកម្ពុជា។
យោងតាមអគ្គនាយដ្ឋានអន្តោរប្រវេសន៍ ការបណ្ដេញចេញជនជាតិចិនទាំងនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសម្អាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា។
រដ្ឋាភិបាលបានដាក់ផែនការបោសសម្អាតក្រុមឆបោកតាមប្រព័ន្ធអនឡាញឲ្យអស់ពីកម្ពុជា នៅត្រឹមខែមេសា ឆ្នាំ ២០២៦ នេះ៕ ដោយ​ ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា