បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ តែងរាយការណ៍ប្រាប់ ចិន និង រុស្ស៊ី រាល់ពេលចរចាជាមួយ អាមេរិក

អ៊ីរ៉ង់ តែងរាយការណ៍ប្រាប់ ចិន និង រុស្ស៊ី រាល់ពេលចរចាជាមួយ អាមេរិក

តេហេរ៉ង់ ៖ អ៊ីរ៉ង់តែងតែបានរាយការណ៍ប្រាប់ទៅរុស្ស៊ី និងចិន រាល់ពេលដែលខ្លួនជួបចរចាអំពីបញ្ហានុយក្លេអ៊ែរជាមួយនឹងសហរដ្ឋអាមេរិកនៅក្នុងប្រទេសអូម៉ង់ ។ នេះបើតាមការអះអាងរបស់លោក Abbas Araghchi រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់កាលពីថ្ងៃអាទិត្យ ។

លោក Araghchi និយាយថា អ៊ីរ៉ង់នៅតែបន្តពិគ្រោះយោបល់ជាមួយរុស្ស៊ី និងចិន ហើយអ៊ីរ៉ង់ក៏រាយការណ៍ប្រាប់ទីក្រុងមូស្គូ និងទីក្រុងប៉េកាំងជាទៀងទាត់អំពីដំណើរការចរចាជាមួយសហរដ្ឋអាមេរិក ក្នុងប្រទេសអូម៉ង់ ស្តីពីការដោះស្រាយវិបត្តិ ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ។

ប្រមុខកាទូតរបស់សាធារណរដ្ឋឥស្លាមមួយនេះបញ្ជាក់ថា ការចូលរួម របស់ប្រទេសក្នុងតំបន់ លើការគាំទ្រ ដល់កិច្ចចរចានុយក្លេអ៊ែរ គឺជារឿងល្អ ។

គួរបញ្ជាក់ថា កិច្ចចរចាថ្មីមួយ រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ស្តីពីការដោះស្រាយវិបត្តិលើកម្មវិធីនុយក្លេអ៊ែរ បានធ្វើឡើង កាលពីថ្ងៃទី៦ ខែកុម្ភៈ នៅទីក្រុង Muscat ប្រទេស អូម៉ង់ ។ តាមគម្រោង, កិច្ចប្រជុំ លើកទី ២ ត្រូវរៀបចំធ្វើ នៅថ្ងៃទី៩ ខែកុម្ភៈនេះ ។

បើតាមទីភ្នាក់ងារ TASS, ការចរចាជុំទី១ ទទួលបានលទ្ធផលជាវិជ្ជមាន ។ យ៉ាងណា លោក ដូណាល់ ត្រាំ នៅតែគំរាមប្រើកម្លាំងយោធា បើគ្មានកិច្ចព្រមព្រៀងណាមួយកើតឡើង ស្របពេលដែលអ៊ីរ៉ង់ក៏នៅតែមិនទាន់ជឿជាក់លើអាមេរិកដូចគ្នា ដោយសារតែអាមេរិកធ្លាប់វាយប្រហារ លើទីតាំងនុយក្លេអ៊ែររបស់ខ្លួន យ៉ាងចាស់ដៃ កាលពីខែមិថុនា ឆ្នាំមុន ៕

ប្រភពពី Tass ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា