បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ នឹងបើកទ្វារសេតវិមានស្វាគមន៍លោក ស៊ី ជីនពីង ចុងឆ្នាំនេះ

លោក ត្រាំ នឹងបើកទ្វារសេតវិមានស្វាគមន៍លោក ស៊ី ជីនពីង ចុងឆ្នាំនេះ

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសនឹងធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍លោកប្រធានាធិបតីចិន ស៊ី ជីនពីង មកកាន់សេតវិមាននៅចុងឆ្នាំ ២០២៦ នេះ ។

ការប្រកាសនេះធ្វើឡើង ស្របពេលដែលប្រទេសមានសេដ្ឋកិច្ចធំបំផុតទាំងពីររបស់ពិភពលោក កំពុងព្យាយាមស្តារទំនាក់ទំនងឡើងវិញ ក្រោយរងការប៉ះទង្គិចដោយសារសង្គ្រាមពាណិជ្ជកម្មដ៏ក្តៅគគុក ។

ថ្លែងប្រាប់ទូរទស្សន៍ NBC News កាលពីថ្ងៃអាទិត្យ, លោក ត្រាំ និយាយថា លោកប្រធានាធិបតី ស៊ី ជីនពីង នឹងធ្វើដំណើរមកកាន់សេតវិមាននៅចុងឆ្នាំនេះ ក្រោយពេលដែលរូបលោកធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនមុន នៅខែមេសាខាងមុខនេះ ។

លោកថា អាមេរិក និងចិន គឺជាប្រទេសដ៏មានឥទ្ធិពលបំផុតពីរនៅលើពិភពលោក ហើយលោកទាំងពីរមានទំនាក់ទំនងល្អណាស់ ។

កាលពីថ្ងៃទី៤ ខែកុម្ភៈ លោក ត្រាំ និងលោក ស៊ី ជីនពីង ធ្លាប់បានសន្ទនាជាមួយគ្នាអំពីសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ស្ថានភាពនៅអ៊ីរ៉ង់ បញ្ហានៅកោះតៃវ៉ាន់ និងសង្គ្រាមពាណិជ្ជកម្មជាដើម ។

ចាប់តាំងពីលោក ត្រាំ វិលត្រឡប់មកសេតវិមានវិញកាលពីមួយឆ្នាំមុន, ប្រធានាធិបតីសហរដ្ឋអាមេរិកវ័យ ៧៩ ឆ្នាំរូបនេះបានដំឡើងពន្ធគយយ៉ាងចាស់ដៃលើប្រទេសចិន រួមទាំងពន្ធលើដែកថែប រថយន្ត និងទំនិញផ្សេងៗទៀត ៕

ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា