បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
នាយករដ្ឋមន្ត្រីអង់គ្លេស អាចលាលែងពីតំណែង សប្តាហ៍ក្រោយ

នាយករដ្ឋមន្ត្រីអង់គ្លេស អាចលាលែងពីតំណែង សប្តាហ៍ក្រោយ

ឡុងដ៍ ៖ ប្រភពពីខាងក្នុងគណបក្សកាន់អំណាច នៅអង់គ្លេស បានឲ្យដឹងថា លោក នាយករដ្ឋមន្ត្រី Keir Starmer អាចត្រូវបានបង្ខំ ឱ្យលាលែងពីតំណែង ក្នុងរយៈពេល ១សប្តាហ៍ទៀត។ នេះបើតាមការចេញផ្សាយ របស់ Bloomberg។

បើតាមសារព័ត៌មានអង់គ្លេសមួយនេះ, ហេតុផល នៃការដែលត្រូវចុះចេញពីតួនាទី គឺ ពាក់ព័ន្ធនឹងរឿងអាស្រូវ ជាមួយនឹងការតែងតាំង លោក Peter Mandelson ឲ្យធ្វើជាឯកអគ្គរដ្ឋទូតអង់គ្លេស ប្រចាំនៅសហរដ្ឋអាមេរិក ខណៈដែលលោក Peter គឺជាមិត្តជិតស្និត របស់លោក មហាសេដ្ឋីអាមេរិក Jeffrey Epstein ដែលជាប់ចោទពីបទរំលោភបំពានផ្លូវភេទ។

ព្រោះតែរឿងអាស្រូវ អនាចារនេះ, មនុស្សជំនិត ទទួលបន្ទុកធនធាមនុស្ស របស់ លោកនាយករដ្ឋមន្ត្រី Keir Starmer គឺ លោក Morgan McSweeney បានលាលែងពីមុខតំណែង កាលពីថ្ងៃអាទិត្យ។

យោងតាមសមាជិកសភាមួយចំនួន របស់គណបក្សការងារ, មានការភ្ញាក់ផ្អើល ដែលលោក Starmer នៅតែរក្សាតំណែង ទោះបីជាលោក គឺជាអ្នកដែលអនុញ្ញាត ឱ្យមានការតែងតាំង លោក Mandelson ជាឯកអគ្គរដ្ឋទូត ក៏ដោយ។

មន្ត្រីមួយចំនួន នៅការិយាល័យ Downing Street កំពុងជំរុញដល់សមាជិករដ្ឋាភិបាល ឱ្យបញ្ចុះបញ្ចូល លោកនាយករដ្ឋមន្ត្រី លាលែងពីតំណែង ឬធ្វើការគំរាមគំហែងឲ្យចុះចេញ។ យោងតាមទីប្រឹក្សារបស់រដ្ឋមន្ត្រីម្នាក់, ប្រូបាប៊ីលីតេ ដែលលោក Starmer លាលែងពីតំណែង នៅសប្តាហ៍ក្រោយ គឺ មាន ៥០-៥០។

បើតាមសារព័ត៌មាន Tass កាលពីថ្ងៃចន្ទ, ប្រសិនបើការលាលែង កើតមានមែន គណបក្សការងារ អាចនឹងរៀបចំការបោះឆ្នោតជ្រើសរើស មេដឹកនាំរដ្ឋាភិបាលថ្មី។ នេះគឺជាអ្វី ដែលក្រុមគណបក្ស អភិរក្សនិយមមួយនេះ ធ្លាប់បានធ្វើ នៅឆ្នាំ២០២២ ដោយបានផ្លាស់ប្តូរ នាយករដ្ឋមន្ត្រី ២ដង ក្នុងមួយឆ្នាំ រួមមាន អតីតនាយករដ្ឋមន្ត្រី Boris Johnson និង លោកស្រី Liz Truss។

គួរបញ្ជាក់ថា ឧក្រិដ្ឋជនហិរញ្ញវត្ថុអាមេរិក លោក Jeffrey Epstein ត្រូវបានចាប់ឃុំខ្លួន កាលពីខែកក្កដា ឆ្នាំ២០១៩ ពីបទរំលោភបំពានលើក្មេងស្រី មិនទាន់គ្រប់អាយុ រាប់សិបនាក់។ តែ ការកាត់ទោសត្រូវបានបញ្ចប់ បន្ទាប់ពីលោកបានធ្វើអត្តឃាត នៅក្នុងបន្ទប់ឃុំឃាំង ១ខែ ក្រោយមក។ បុគ្គលល្បីៗ ជាច្រើននាក់ ត្រូវបានគេដឹងថា មានទំនាក់ទំនងជិតស្និត នឹងលោក រួមមាន ទាំងក្រុមអ្នកជំនួញ អ្នកនយោបាយ និង កម្រិត មេដឹកនាំប្រទេស ក៏មាន៕

ប្រភពពី Tass ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា