បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សហរដ្ឋអាមេរិក សាទរការឈានដល់សន្តិភាពជា «ប្រវត្តិសាស្ត្រ» រវាងអាមេនី និងអាស៊ែបៃហ្សង់

សហរដ្ឋអាមេរិក សាទរការឈានដល់សន្តិភាពជា «ប្រវត្តិសាស្ត្រ» រវាងអាមេនី និងអាស៊ែបៃហ្សង់

យ៉េរ៉េវ៉ាន់ ៖ អនុប្រធានាធិបតីអាមេរិក លោក JD Vance ក្នុងអំឡុងកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីអាមេនី លោក Nikol Paashinyan នៅទីក្រុង យ៉េរ៉េវ៉ាន់ បានថ្លែងសាទរចំពោះការឈានដល់ «សន្តិភាពយូរអង្វែងជាប្រវត្តិសាស្ត្រ» រវាងប្រទេសអាមេនី និងអាស៊ែបៃហ្សង់ ។

លោកអនុប្រធានាធិបតី D Vance និយាយថា យើងសម្រេចបាននូវកិច្ចព្រមព្រៀងមួយ ដែលមិនត្រឹមតែបង្កើតសន្តិភាពយូរអង្វែងជាប្រវត្តិសាស្ត្រទេ ហើយថែមទាំងអាចទប់ស្កាត់ជម្លោះវិលត្រឡប់ជាថ្មីផងដែរ ។

ដូច្នេះលោកជឿជាក់ថា អាមេនី នឹងបម្រើជាយុថ្កាដ៏សំខាន់ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ ជាពិសេសព្យាយាមថែរក្សាកិច្ចព្រមព្រៀងសន្តិភាព ដើម្បីពាំនាំនូវវិបុលភាពជាច្រើនសម្រាប់ប្រជាជនអាមេនី សម្រាប់ខ្លួនខ្ញុំផ្ទាល់ និងសម្រាប់ប្រជាជនអាមេរិក ។

នាឱកាសនោះដែរ អាមេរិកក៏បានចុះកិច្ចព្រមព្រៀងលក់បច្ចេកវិទ្យាផលិតយន្តហោះដ្រូនទៅឱ្យអាមេនី ក្នុងតម្លៃប្រមាណ ១១លានដុល្លារផងដែរ ។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកអនុប្រធានាធិបតី D Vance កើតឡើងបន្ទាប់ពីមានកិច្ចប្រជុំកំពូលមួយនៅសេតវិមាន កាលពីខែសីហា ឆ្នាំ២០២៥ ដោយលោកប្រធានាធិបតី Donald Trump បានដើរតួនាទីសម្របសម្រួលកិច្ចព្រមព្រៀងសន្តិភាពរវាងអាមេនី និងអាស៊ែបៃហ្សង់ ដោយប្រទេសគូសត្រូវទាំងពីរបានប្តេជ្ញាចិត្តលះបង់ការទាមទារទឹកដីរបស់គ្នាទៅវិញទៅមក និងចៀសវាងការប្រើប្រាស់កម្លាំងយោធាដោះស្រាយបញ្ហា ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា