បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ ថា នឹងលះបង់អ៊ុយរ៉ាញ៉ូមចម្រាញ់រួច ៦០% ជាថ្នូរនឹងការដកទណ្ឌកម្មទាំងអស់

អ៊ីរ៉ង់ ថា នឹងលះបង់អ៊ុយរ៉ាញ៉ូមចម្រាញ់រួច ៦០% ជាថ្នូរនឹងការដកទណ្ឌកម្មទាំងអស់

តេហេរ៉ង់ ៖ ប្រមុខនុយក្លេអ៊ែរអ៊ីរ៉ង់ បានប្រកាសកាលពីថ្ងៃចន្ទថា ទីក្រុងតេហេរ៉ង់ នឹងពិចារណាបោះបង់ចោលសារធាតុអ៊ុយរ៉ាញ៉ូមដែលបានចម្រាញ់រួចចំនួន ៦០ភាគរយ លុះត្រាតែទណ្ឌកម្មអន្តរជាតិទាំងអស់ ត្រូវបានដកចេញវិញទាំងស្រុង នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ IRNA ។

នៅពេលត្រូវបានសាកសួរថាតើអាមេរិកបានស្នើសុំកាត់បន្ថយសារធាតុអ៊ុយរ៉ាញ៉ូម ក្នុងអំឡុងកិច្ចចរចាដោយប្រយោលនៅប្រទេសអូម៉ង់ កាលពីថ្ងៃសុក្រឬទេ ? ប្រធានអង្គការថាមពលអាតូមិកអ៊ីរ៉ង់ លោក Mohammad Eslami បានឆ្លើយតបយ៉ាងខ្លីថា បញ្ហានេះ វាអាស្រ័យលើអន្តរជាតិ ថាតើពួកគេនឹងដកទណ្ឌកម្មទាំងអស់ ជាថ្នូរនឹងការកាត់បន្ថយដែរឬទេ ។

ស្របពេលជាមួយគ្នានោះដែរ ប្រមុខនុយក្លេអ៊ែរអ៊ីរ៉ង់រូបនេះ ក៏បានអំពាវនាវឱ្យទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ថ្កោលទោសការវាយប្រហារកាលពីខែមិថុនាឆ្នាំមុន ទៅលើរោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ពីសំណាក់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក ។ លោកថា កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ដំណើរការយ៉ាងពេញលេញគោរពតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងការពារជាតិប៉ុណ្ណោះ ។

ទោះបីជាយ៉ាងណា ប្រទេសលោកខាងលិចបានចោទប្រកាន់ថា កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ មិនមែនមានគោលបំណងផ្គត់ផ្គង់ថាមពលស៊ីវិលទេ ផ្ទុយទៅវិញ ស្តុកសារធាតុអ៊ុយរ៉ាញ៉ូម ដែលបានបង្កើនដល់ទៅ ៦០ភាគរយបច្ចុប្បន្នរបស់អ៊ីរ៉ង់ បើសិននៅតែបន្តបង្កើនថែមទៀត នោះអ៊ីរ៉ង់នឹងអាចផលិតក្បាលគ្រាប់នុយក្លេអ៊ែរបានយ៉ាងច្រើន ។ ប៉ុន្តែអ៊ីរ៉ង់នៅតែបដិសេធយ៉ាងដាច់អហង្កាការថា ខ្លួនគ្មានចេតនាផលិតអាវុធនុយក្លេអ៊ែរឡើយ ៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា