បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ឡាវរូវ ព្រមានអឺរ៉ុបថា សង្គ្រាមនឹងផ្ទុះឡើងពេញទំហឹង បើសិនរុស្ស៊ីរងការវាយប្រហារ

លោក ឡាវរូវ ព្រមានអឺរ៉ុបថា សង្គ្រាមនឹងផ្ទុះឡើងពេញទំហឹង បើសិនរុស្ស៊ីរងការវាយប្រហារ

មូស្គូ ៖ ប្រមុខការទូតកំពូលរុស្ស៊ីបានប្រកាសព្រមានធ្ងន់ៗថា សង្គ្រាមនឹងផ្ទុះឡើងពេញទំហឹង ហើយរុស្ស៊ីនឹងឆ្លើយតបគ្រប់មធ្យោបាយទាំងអស់ ដែលមាននៅក្នុងដៃស្រាប់ ប្រសិនបើអឺរ៉ុបហ៊ានបើកការវាយប្រហារលើរុស្ស៊ី ។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយប៉ុស្តិ៍ NTV កាលពីថ្ងៃអាទិត្យថា ប្រសិនបើអឺរ៉ុបអនុវត្តការគំរាមកំហែង ដើម្បីត្រៀមខ្លួនធ្វើសង្គ្រាមប្រឆាំងនឹងទីក្រុងមូស្គូ នោះរុស្ស៊ីនឹងឆ្លើយតបដោយកម្លាំងយោធាពេញទំហឹង ដោយប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ដែលយើងមាន ។

ទោះបីជាយ៉ាងណា ជើងខ្លាំងការទូតរុស្ស៊ីរូបនេះ ធ្លាប់បានថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំឆ្នាំមួយ នៅថ្ងៃទី២០ ខែមករាថា រុស្ស៊ីប្តេជ្ញាចិត្តស្វែងរកដំណោះស្រាយការទូត ចំពោះសង្គ្រាមនៅអ៊ុយក្រែន ។

ប៉ុន្តែជាមួយគ្នានោះ លោកបានចោទប្រកាន់ចំៗថា បណ្តាប្រទេសលោកខាងលិចបានចាត់វិធានការដោយចេតនា ដើម្បីបំផ្លាញកិច្ចខិតខំប្រឹងប្រែងនានា ដែលអាចឈានដល់កិច្ចព្រមព្រៀងសន្តិភាព ។

លោក Lavrov ដែលមានវ័យ៧៦ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ទៀតថា មេដឹកនាំមកពីអង់គ្លេស បារាំង និងអាល្លឺម៉ង់ ហាក់មិនចាប់អារម្មណ៍ដោះស្រាយសង្គ្រាមអ៊ុយក្រែនទេ ហើយក៏គ្មានឆន្ទៈសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពដែរ ។

លោកថា សេចក្តីថ្លែងការណ៍របស់ឥស្សរជនអឺរ៉ុប បានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេកំពុងត្រៀមខ្លួនយ៉ាងម៉ឺងម៉ាត់សម្រាប់ការធ្វើសង្គ្រាមជាមួយរុស្ស៊ីក្នុងពេលអនាគត ៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា