បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឆ្នាំនេះ ការលក់បន្ទះឈីបទូទាំងពិភពលោក រំពឹងកើបលុយដល់ ១ ទ្រីលានដុល្លារ

ឆ្នាំនេះ ការលក់បន្ទះឈីបទូទាំងពិភពលោក រំពឹងកើបលុយដល់ ១ ទ្រីលានដុល្លារ

សាន់ ហ្វ្រាន់ស៊ីស្កូ ៖ ការលក់បន្ទះឈីបនៅទូទាំងពិភពលោក ត្រូវបានគេព្យាករថា នឹងកើបលុយដល់ទៅ ១ទ្រីលានដុល្លារ នៅឆ្នាំ ២០២៦ ដោយសារតែការរីកចម្រើនខ្លាំងផ្នែកបច្ចេកវិទ្យា នេះបើតាមសមាគមឧស្សាហកម្មឧបករណ៍អេឡិចត្រូនិក (SIA) ។

Advertisement

យោងតាមសារព័ត៌មាន CNA, បន្ទះឈីបឈានមុខគេ និងជាផ្នែកធំបំផុតនៃកំណើននៃការលក់ គឺបន្ទះឈីបកុំព្យូទ័រទំនើបដែលផលិតដោយក្រុមហ៊ុន Nvidia, Advanced Micro Devices និង Intel ។

ការលក់ផលិតផលបន្ទាប់ឈីបរបស់ក្រុមហ៊ុនទាំងនោះ បានកើនឡើងចំនួន ៣៩,៩% ផងដែរ មានទឹកប្រាក់សរុបចំនួន ៣០១ពាន់លានដុល្លារនៅឆ្នាំ២០២៥ ។

ជាមួយគ្នានេះ បន្ទះឈីបអង្គចងចាំ ដែលតម្លៃរបស់វាកំពុងកើនឡើងយ៉ាងខ្លាំងក្នុងចំណោមកង្វះខាតបន្ទះឈីបដែលបង្កឡើងដោយ AI។

ការលក់បន្ទះឈីបអង្គចងចាំ ក៏បានកើនឡើងដល់ ៣៤,៨% ផងដែរ ជាមួយនឹងទឹកប្រាក់សរុប ២២៣ពាន់លានដុល្លារ ដោយសារតែការកើនឡើងតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ។

សមាគមឧស្សាហកម្មឧបករណ៍អេឡិចត្រូនិក (SIA), ការលក់បន្ទះឈីបរកចំណូលបានដល់ទៅ ៨០០ពាន់លានដុល្លារ នៅឆ្នាំ ២០២៥ តួលេខនេះកើនឡើង ២៥,៦% បើធៀបនឹងឆ្នាំ២០២៤ ។

ទន្ទឹមគ្នា ការលក់បន្ទះឈីប ត្រូវបានគេរំពឹងថា នឹងបន្តកើនឡើងថែមទៀតក្នុងឆ្នាំ ២០២៦ នេះ ក្នុងគ្រាដែលក្រុមហ៊ុនបច្ចេកវិទ្យាធំៗជុំវិញពិភពលោក បានចំណាយលុយរាប់រយពាន់លានដុល្លារ ដើម្បីបង្កើតមជ្ឈមណ្ឌលផ្ទុកទិន្នន័យ AI ៕

ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា