បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឆ្នាំនេះ កុមារជាង ២០០ លាននាក់នៅទូទាំងពិភពលោក ដង្ហើយរកជំនួយមនុស្សធម៌បន្ទាន់

ឆ្នាំនេះ កុមារជាង ២០០ លាននាក់នៅទូទាំងពិភពលោក ដង្ហើយរកជំនួយមនុស្សធម៌បន្ទាន់

បរទេស ៖ វិបត្តិមនុស្សធម៌របស់ពិភពលោកនឹងកាន់តែអាក្រក់ខ្លាំងឡើង ក្រោយមានការព្យាករថា កុមារច្រើនជាង ២០០ លាននាក់ ដែលរស់រានមានជីវិតនៅតាមប្រទេសជាង ១៣០ កំពុងដង្ហើយរកជំនួយមនុស្សធម៌ជាបន្ទាន់ក្នុងឆ្នាំ ២០២៦ នេះ ។

Advertisement

បើតាមទីភ្នាក់ងារព័ត៌មាន Anadolu, មូលហេតុដែលធ្វើឲ្យកុមារទូទាំងពិភពលោក ដង្ហើយរកជំនួយមនុស្សធម៌បន្ទាន់បែបនេះ គឺដោយសារតែបញ្ហាជម្លោះ, ការប្រែប្រួលអាកាសធាតុ, អស្ថិរភាពសេដ្ឋកិច្ច និងវិសមភាពដែលនៅតែបន្តកើតមាន ។

ប្រធានអង្គការ UNICEF លោកស្រី Catherine Russell និយាយថា ស្ថានការណ៍មនុស្សធម៌ ដែលកុមារកំពុងប្រឈមនាពេលនេះ គឺមានសភាពធ្ងន់ធ្ងរបំផុតមួយ ។ លោកស្រីថា វឌ្ឍនភាពនៃការរស់រានមានជីវិតរបស់កុមារដែលមានរាប់ទសវត្សរ៍មកហើយនោះ កំពុងស្ថិតក្រោមហានិភ័យដើរថយក្រោយវិញ ។

ជាក់ស្ដែង កាលពីឆ្នាំ ២០២៥ អត្រាស្លាប់របស់កុមារនៅក្នុងភ្នក់ភ្លើងសង្គ្រាមបានកើនឡើងយ៉ាងគំហុក ។

លោកស្រី Catherine សង្កត់ធ្ងន់ថា បន្ទុកនេះកើតចេញពីការកាត់បន្ថយមូលនិធិធំៗ ខណៈការផ្តល់សេវាកម្ម និងអន្តរាគមន៍ ដែលកុមារពឹងផ្អែកដើម្បីរស់រានមានជីវិត ក៏ត្រូវបានកាត់បន្ថយដូចគ្នា ។

លោកស្រីបញ្ជាក់ថា, អង្គការ UNICEF ដែលបានធ្វើប្រតិបត្តិការនៅក្នុងប្រទេស និងដែនដីជាង ១៩០ កំពុងអំពាវនាវឱ្យមានភាពជាដៃគូ និងកំណែទម្រង់រឹងមាំជាងមុន ដើម្បីរក្សានិរន្តរភាពនៃការងារសង្រ្គោះអាយុជីវិតរបស់កុមារ ៕

ប្រភព ៖ Anadolu Agency ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា