បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ថា គ្មានថ្ងៃអោនក្បាលចុះចាញ់ការទាមទារហួសហេតុរបស់អាមេរិក

អ៊ីរ៉ង់ថា គ្មានថ្ងៃអោនក្បាលចុះចាញ់ការទាមទារហួសហេតុរបស់អាមេរិក

តេហេរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានប្រកាសប្រាប់ដល់ប្រជាជនខ្លួនទូទាំងប្រទេស កាលពីថ្ងៃពុធថា ប្រទេសអ៊ីរ៉ង់នឹងគ្មានថ្ងៃអោនក្បាលលុតជង្គង់ចុះចាញ់ការទាមទារហួសហេតុពីសហរដ្ឋអាមេរិកឡើយ ។

Advertisement

ថ្លែងចេញពីទីលាន Azadi ក្នុងរដ្ឋធានីតេហេរ៉ង់ នាឱកាសរំលឹកខួបលើកទី៤៧ នៃបដិវត្តន៍ឥស្លាមឆ្នាំ១៩៧៩ លោកប្រធានាធិបតី Pezeshkian បានសង្កត់ធ្ងន់ថា ប្រទេសអ៊ីរ៉ង់នឹងមិនលុតជង្គង់ចុះចាញ់ជាដាច់ខាត នៅចំពោះមុខការឈ្លានពានពីសត្រូវ ។ ប៉ុន្តែយើងកំពុងបន្តប្រើប្រាស់ការសន្ទនាជាមួយប្រទេសជិតខាង ដើម្បីបង្កើតសន្តិភាព និងភាពស្ងប់ស្ងាត់នៅក្នុងតំបន់ ។

ប្រទេសលោកខាងលិចជឿថា អ៊ីរ៉ង់កំពុងស្វែងរកអាវុធនុយក្លេអ៊ែរ ប៉ុន្តែលោកប្រធានាធិបតី Pezeshkian បានអះអាងជាថ្មីទៀតថា កម្មវិធីបរមាណូរបស់ទីក្រុងតេហេរ៉ង់ គឺដើម្បីសន្តិភាពទាំងស្រុង ហើយអ៊ីរ៉ង់បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការផ្ទៀងផ្ទាត់ណាមួយពីទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ។

ឆ្លៀតឱកាសនោះដែរ លោកប្រធានាធិបតី Pezeshkian បានសុំអភ័យទោស ចំពោះប្រជាជនគ្រប់រូបដែលរងផលប៉ះពាល់ ដោយសារការតវ៉ាទូទាំងប្រទេស និងការបង្ក្រាបបង្ហូរឈាមកាលពីពេលថ្មីៗនេះ ។

យោងតាមអង្គការសិទ្ធិមនុស្ស HRANA មានមូលដ្ឋាននៅអាមេរិក, មនុស្សចំនួន ៦.៩៨៤នាក់ ក្នុងនោះមានអ្នកតវ៉ាចំនួន ៦.៤៩០នាក់ ត្រូវបានសម្លាប់ និង៥២.៦២៣នាក់ ត្រូវបានចាប់ខ្លួន ក្នុងអំឡុងការតវ៉ាដ៏ហិង្សានោះ ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា